គេហទំព័រ មួយរៀល

ចាប់មនុស្ស២ក្រុមចំនួន១០នាក់បង្កហឹង្សាបណ្តាលឱ្យជនរងគ្រោះស្លាប់!



ខេត្តបាត់ដំបង៖ កម្លាំងនគរបាលក្រុងបាត់ដំបង បានចាប់ជនសង្ស័យ២ក្រុមមានគ្នាចំនួន ១០នាក់ ប្រើកាំបិត ដំបង និងដុំថ្មគប់គ្នាបណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ នៅភូមិព្រែកតាតន់ ខេត្ត/ក្រុងបាត់ដំបង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។


ជនសង្ស័យទាំង១០នាក់,ឈ្មោះថាវ វុត្ថាអាយុ ២០ ឆ្នាំ,ឈ្មោះ សែម វិរអាយុ១៨ ឆ្នាំ,ឈ្មោះ មាសគ្រឹស្នា អាយុ១៩ ឆ្នាំ,ឈ្មោះ វី ចិន្តាអាយុ ១៥ ឆ្នាំ,ឈ្មោះ ដៀប សុខឡេង អាយុ១៧ ឆ្នាំ ,ឈ្មោះ លី ថុនា អាយុ ២៣ឆ្នាំ,ឈ្មោះ សុក ប៊ុនទិត្យអាយុ១៧ ឆ្នាំ,ឈ្មោះ ឆិលឡង់ឌី អាយុ១៧ ឆ្នាំ,ឈ្មោះ សឺន សិទ្ធិស័ក អាយុ១៧ ឆ្នាំ,ឈ្មោះ វ៉ាន់ ហុកហេង អាយុ១៦ ឆ្នាំពួកគេ មានទីលំនៅក្នុងក្រុងបាត់ដំបង។

វត្ថុតាងដកហូតមា៖ដំបងដែកបួនមួយដើម -កាំបិតដែក មួយដើម-ម៉ូតូម៉ាកហុងដា វេវ មួយគ្រឿង 


បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការ តាមច្បាប់ 

Post a Comment

0 Comments