គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ផ្សារក្រមួនទី២ ចាប់ផ្តើមដាក់ឱ្យដំណើរការជំនួសឱ្យផ្សារបន្ទាយស្រីដែលត្រូវបានបិទរយៈពេល២សប្តាហ៍



«ផ្សារក្រមួនទី២»នៅក្នុងស្រុកបន្ទាយស្រីចាប់ផ្តើមដាក់ឱ្យដំណើរការជំនួសឱ្យផ្សារបន្ទាយស្រីដែលត្រូវបានបិទរយៈពេល២សប្តាហ៍៖ បណ្តោះអាសន្នតែមានសុវត្ថិភាពសម្រាប់សហគមន៍ លំបាកបន្តិចតែជាជាងការបិទទាំងស្រុង ដោះស្រាយបានទាំងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់អ្នកភូមិ និងបានទាំងទ្រទ្រង់ជីវភាពរបស់អាជីវករមួយចំនួនផងដែរ។ 

អ្នកលក់ទាំងអស់សុទ្ធតែបានឆ្លងកាត់ការយកសំណាកជាមុន ពាក់ម៉ាស់ ពាក់របាំងមុខការពារត្រឹមត្រូវ រក្សាគម្លាតសុវត្ថិភាពពីតូបមួយទៅតូបមួយ និងមានពាក់ប័ណ្ណសម្គាល់អត្តសញ្ញាណគ្រប់ៗគ្នា ដើម្បីធានាឱ្យបានថា ផ្សារតាមបែបគន្លងថ្មីនេះមិនបង្កហានិភ័យបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហើយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពរដ្ឋនៅតែអាចបន្តបានជាធម្មតា។ 

Post a Comment

0 Comments