គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ស្លាប់មិនដឹងមូលហេតុទៀតហើយ មានការភ្ញាក់ផ្អើលមួយប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹក



ក្រុងតាខ្មៅ៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះមានបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រែកហូរ បានប្រទះឃើញសាកសពអណ្តែតទឹកនៅក្នុងស្ទឹង ដែលស្ថិតក្នុងភូមិបតាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ពលរដ្ឋបានរាយការណ៍ជូន ដល់សមត្ថកិច្ចមូលដ្ឋានចុះទៅជួយពិនិត្យមើល ភ្លាមៗនោះលោក វរសេនីយ៍ឯក យី វណ្ណដា ជាអធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានអោយកម្លាំងជំនាញចក្ខុកោសល្យវិច័យ ទៅទីតាំងកើតហេតុភ្លាមៗ ក៏ឃើញថាសាកសពខាងលើ ជាមនុស្សប្រុស វ័យប្រមាណ៣០ឆ្នាំ (មានសាក់រូប ត្រីនាគ) នៅលើដៃខាងស្តាំ ។

បុរសដែលស្លាប់ខាងលើនេះមិនទាន់ដឹងថា ស្លាប់ដោយសារមូលហេតុអ្វីនៅឡើយទេ សូមអំពាវនាវរកសាច់ញាតិផង បើមានបងប្អូនណាស់ស្គាល់អត្តសញ្ញាណ សូមទំនាក់ទំនងមក អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕

Post a Comment

0 Comments