Muyreal -News

Muyreal -News
Muyreal -News

លោក តេង​ ច័ន្ទណាត ឡើងកាន់មុខតំណែងស្នងការថ្មីខេត្តសៀមរាប ជំនួសលោក ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍



ខេត្តសៀមរាប៖ ពិធីផ្លាស់ប្ដូរមុខតំណែងស្នងការថ្មីខេត្តសៀមរាបនេះ ធ្វើនៅបន្ទប់ពីប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេមកនរឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ 

លោក តេង​ ច័ន្ទណាត​ ស្នងការរងទទួលផែននគរបាលចរាចរណ៍ផ្លូវគោកនឹងឡើងកាន់តំណែងជាស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោក ទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍ ។

នេះបើយោងតាមលិខិតចុះហត្ថលេខា ដោយលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១ ។ 

ប្រភពបានឱ្យដឹងថាបន្ទាប់ពីមានការផ្លាស់ប្ដូរតំណែងលោកស្នងការនគរបាលខេត្តសៀមរាបក៏មានការផ្លាស់ប្ដូរស្នងការរងនិងនាយការិយាល័យមួយចំនួនដើម្បីបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

ទោះយ៉ាងណាការផ្លាស់ប្ដូរតំណែងនេះគឺជារឿងធម្មតារបស់មន្ត្រីរាជការក៏ដូចជាកងកម្លាំងប្រដាប់អាវុធដែលត្រូវចូលនិវត្តន៍ជារឿងធម្មតា ៕

Post a Comment

0 Comments