គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

នារីម្នាក់បែកក្បាលហូរឈាមស្រោចខ្លួន ដោយសារ តែសមត្ថកិច្ចវាយមួយអាឌីរងរបួសធ្ងន់ បន្ទាប់ ពីជិះរត់គេចគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍




(ភ្នំពេញ )៖ស្រ្តីម្នាក់រងរបួសបែកក្បាលបន្ទាប់ជិះគេចពីគោលអនុវត្តន៍ច្បាប់ចរារចណ៍ត្រូវបានសមត្ចកិច្ចយកវិទ្យុទាក់ទងវាយបណ្ដាលរងរបួសបែកក្បាល ហេតុការណ៍ ស្ថិត ក្នុង សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជ ធានី ភ្នំពេញ វេលា ម៉ោង ៨៖២០នាទីយប់ ថ្ងៃ ទី០៨ខែកញ្ញា ឆ្នាំ២០២១ យោងតាមប្រភពបានប្រាប់អង្គភាពសារព័ត៌មានថា មុនដំបូងឃេីញមានម៉ូតូមួយគ្រឿងម៉ាក Scoopy 021 ជិះគ្នា២នាក់ ជិះក្នុងទិសដៅគោលបំណងទៅខួបកំណេីតមិត្តនៅ Eden Garden ក្នុងបឹងកក់ប៉ុន្តែមកដល់គោលដៅសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកតាមបណ្តោយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែជនរងគ្រោះជិះក្នុងគោលបំណងបកក្រោយរត់គេចស្រាប់តែសមត្ថកិច្ចលេីកអាយឌីសំពងទៅលេីក្បាលជនរងគ្រោះបណ្តាលឲ្យធ្លាក់ពីលេីម៉ូតូនិងបែកក្បាលហូរឈាមស្រោចខ្លួនតែម្តង 


ជនរងគ្រោះ មានឈ្មោះ ងន ស្រីនិច្ច (ជនរងគ្រោះ បែកក្បាលដេរ៣ថ្នេរអាយុ២២ឆ្នាំ អ្នកឌុប មានឈ្មោះ រ៉ូ សិលា អាយុ១៨ឆ្នាំ (ជាអ្នកឌុប


តាមការបញ្ជាក់ពីជនរងគ្រោះថា បន្ទាប់ពីហេតុការណ៍កេីតឡេីងសមត្ថកិច្ចមិនបានអេីពេីនោះទេ ហេីយថែមទាំងបោះពាក្យសម្តីថាកុំបុិនសម្តែងពេក កុំរំអួយពេកពេលភ្លាមៗ នារីរងគ្រោះក៏បានដេីរមកហៅសមត្ថកិច្ច ដេីម្បីសុំទៅពេទ្យ ប៉ុន្តែសមត្ថកិច្ចមិនខ្វល់ខ្វាយសោះតែម្តង ក៏កេីតទៅជារឿងរ៉ាវភ្ញាក់ផ្អេីលតែម្តង 


ជាចុងក្រោយ ជនរងគ្រោះបានស្នេីសុំឲ្យឯកឧត្តម  ថេត អគ្គរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយរកយុត្តិធម៌ឲ្យរូបនាងផង ដោយនាងសុំទទួលស្គាល់កំហុសថានាងពិតជាខុស ដែលបានជិះគេចគោលដៅសមត្ថកិច្ចអនុវត្តន៍ចរាចរណ៍ផ្លូវគោករបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដែលមានលោក នេត សុីថុន ជាអ្នកដឹកនាំអធិការដ្នាននគរបាលខណ្ឌផងដែរ 

Post a Comment

0 Comments