គេហទំព័រ មួយរៀល

ទឹកប្តូរនិស្ស័យប្រល័យជីវិតអ្នកមានបំណងល្អហាមឃាត់ជនប្រមឹកបង្កជម្លោះជាមួយអ្នកដ៏ទៃ




ខេត្តត្បូងឃ្មុំ​ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជនប្រមឹកម្នាក់យកកន្ត្រៃចាក់បំពង់ក ក្នុងបំណងល្អហាមឃាត់ ពេលស្រវឹងកុំទៅបង្កជម្លោះជាមួយអ្នកដ៏ទៃ ហេតុការណ៍នេះកើតឡើងនៅម៉ោង២២:២០នាទីយប់ ​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចមុខផ្ទះឈ្មោះ យ៉ត សំអ៑ាន ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិផ្កាដូង  ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ 


ជនបង្កដោយឈ្មោះ ប៊ុនថា ធឿន​ ភេទប្រុស អាយុ៤៣ឆ្នាំ​ បានផឹកស្រាស្រវឹងជោកជាំ ហេីយដេីររករឿងអ្នកជិតខាង  រីឯជនរងគ្រោះឈ្មោះ មឿន ប៊ុនថេង ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅនៅភូមិផ្កាដូង  ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ 



ប្រភពបានប្រាប់ឲ្យដឹងថា ជនសង្ស័យបានផឹកស្រាស្រវឹងមិនដឹងមកពីណាទេ បានផឹកស្រាស្រវឹងជោកជាំ ហេីយដេីររករឿងអ្នកជិតខាង នៅពេលនោះជនរងគ្រោះ បានរារាំងនិងនិយាយណែនាំឱ្យទៅផ្ទះទៅកុំនៅរករឿងគេអ៊ីចឹង  


លុះបន្តិចក្រោយមកជនសង្ស័យ បានត្រឡប់មកវិញ ហើយត្រូវបានជនរងគ្រោះស្តីបន្ទោស អ្នកទាំងពីរនាក់បានឈ្លោះប្រកែកគ្នាជាថ្មី ពេលនោះមានឈ្មោះ យ៉ន សំអ៑ាន ភេទស្រី អាយុ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ ក៏បានឃាត់និងស្តីបន្ទោសឱ្យឈ្មោះ ប៊ុនថា ធឿន ជាជនសង្ស័យផងដែរ  


ប្រភពបានបន្តថា​ ការទាស់ពាក្យសម្តីគ្នាចេះតែបន្ត​ ស្រាប់តែឈ្មោះ ប៊ុនថា ធឿន បានចូលទៅចាក់ឈ្មោះមឿន ប៊ុនថេង នឹងកន្ត្រៃត្រូវចំគល់កខាងឆ្វេងបណ្តាលឱ្យប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗ  


ខណ:ដែលជនសង្ស័យ កំពុងធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះ នោះត្រូវជាម្តាយជនរងគ្រោះបានឃើញហើយក៏ស្រែកឱ្យគេជួយ  


ពេលនោះមានឈ្មោះ ស្រី សុផា ភេទប្រុស  អាយុ៣៥ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះ  និងឈ្មោះ ស្រេង  ស្រុី ភេទប្រុសអាយុ៣៦ឆ្នាំ ដែលនៅអង្គុយលេងក្បែរកន្លែងកើតហេតុបានឮ ក៏បានរត់ទៅមើលជនរងគ្រោះ  


ចំណែកឈ្មោះ ស្រី សុផា បានរត់ទៅចាប់ និង បានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ បន្ទាប់មកប្អូនថ្លៃជនរងគ្រោះ ក៏បានចាប់បោកឈ្មោះ ប៊ុនថា ធឿន ផ្តួលទៅដី ក៏ត្រូវក្បាលនឹងបង្គោលរបងឫស្សី បណ្តាលឱ្យបែកក្បាល 


ក្រោយពីចាប់បានជនសង្ស័យហើយ ក្រុមគ្រួសារជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចឱ្យជួយធ្វេីអន្តរាគមន៍  


បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដេីម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ រីឯសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ក្រោយពីធ្វើកោសល្យវិច័យនិងស៊ើបអង្កេតស្រាវជាវនៅកន្លែងកើតហេតុរួចរាល់ 

Post a Comment

0 Comments