ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យដឹងនៅល្ងាចថ្ងៃ២៨កញ្ញា២០២១ថា រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ២៦~២៧ ខែកញ្ញា ឆ្នាំ២០២១ នគរបាលជំនាញប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំសម្របសម្រួលផ្លូវច្បាប់ពី លោក ហួត វិចិត្រ ព្រះរាជអជ្ញារង អមសាលាដំបូងខេត្ត បានបង្រ្កាបបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ជាបន្តបន្ទាប់ នៅមូលដ្ឋានសង្កាត់២និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
លោកឧត្តមសេនីយ៍ទោ ស្នងការបញ្ជាក់បន្ថែមថា ជនសង្ស័យ ទាំង០៦នាក់ដែលនគរបាលឃាត់ខ្លួន ជាជនជាតិចិនក្នុងនោះប្រុស០៥នាក់និង ស្ត្រី០១នាក់ រួមមាន៖
១/.ឈ្មោះ YANG KUN ភេទប្រុស អាយុ ៣១ឆ្នាំ
២/ឈ្មោះ CHEN YONG ភេទប្រុសអាយុ ៣៥ឆ្នាំ
៣/ឈ្មោះ ZHOU HONG ភេទស្រី អាយុ ៣៤ឆ្នាំ
៤/ឈ្មោះ FANZHANG WEI ភេទប្រុស អាយុ ២៩ឆ្នាំ
៥/ឈ្មោះHONG JIN HONG ភេទប្រុស អាយុ ៤៩ឆ្នាំ
៦/ឈ្មោះCHAO FENG ភេទប្រុស អាយុ ៣២ឆ្នាំ
វត្ថុតាងចាប់យករួមមាន ៖
- ថ្នាំញៀន កេតាមីន ទំងន់ ៣៩២,៩៦ ក្រាម
-ថ្នាំញៀន Ice ទំងន់ ៤៦៨,៦៥ ក្រាម
-ថ្នាំញៀន WY ២៨៧គ្រាប់
-កញ្ឆាក្រៀមចំនួន២កញ្ចប់តូច
-ថ្នាំដបពណ៏មាសចំនួន២ដប
-ជញ្ជីងថ្លឹងថ្នាំចំនួន០១គ្រឿង
-រថយន្ត ០២ គ្រឿង
-ទូរសព្ទ័ ១០គ្រឿង
បច្ចុប្បន្នជនសង្ស័យទាំងអស់ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ដើម្បីអនុវត្ដនីតិវិធីបន្ដ៕
0 Comments