គេហទំព័រ មួយរៀល

សមត្ថកិច្ចបង្ក្រាបករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនបានមនុស្សចំនួន៣នាក់រួមទាំងវត្ថុតាងជាក់ស្តែង




ខេត្តកំពង់ស្ពឺ៖ នេះបេីយោងតាមការចេញផ្សាយរបស់កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួចបានឱ្យដឹងថាដោយមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត រៀងរាល់កម្មវិធីប្រជុំផ្សេងៗ តែងតែដាស់តឿនឲ្យមានការបង្ក្រាបរាល់បទល្មើសដែលកំពុងសម្ងំធ្វើសកម្មភាពក្នុងមូលដ្ឋានក្រុង/ស្រុក  

ជាក់ស្តែងព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការ ស្រុកភ្នំស្រួច បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច បានសហការជាមួយការិយាលយ័ជំនាញ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចចំការស្វាយ ក្នុងភូមិក្រាំងរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ 

ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន៖

ឈ្មោះ វន វុទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំ ខាងលើ 

ឈ្មោះ ធឹន ធន់ ភេទប្រុស អាយុ ២៦ឆ្នាំមុខរបរមិនពឹតប្រាកដ រស់នៅភូមិ ជន្លង់ម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ 

ឈ្មោះ ខឹម ស្រីទូច ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពឹតប្រាកដ រស់នៅភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ 


កម្លាំងបានដកហូតសម្ភារះរួមមាន៖

-ម្សៅក្រាមពណ៌សរ ចំនួន ៣៤កញ្ចប់ 

-ទូរសព្ទ័ដៃ  ចំនួន ០៧គ្រឿង៣ ដាវចំនួន០២

-ដែកកេះចំនួន ០២ និងថង់ច្រកថ្នាំមួយចំនួន។


បច្ចុប្បន្ន ជនសង្សយ័ និងវត្ថុតាងខាងលើ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនិតិវិធីតាមច្បាប់ 

Post a Comment

0 Comments