កំពង់ធំ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១, អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែក និងបង្រា្កបការក្លែងបន្លំដឹកនាំដោយលោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បន្តចុះពិនិត្យស្ថានីយ៍ ដេប៉ូរប្រេង នៅតាមបណ្តោយផ្លូវក្នុងក្រុងស្ទឹងសែន និង ស្រុកសន្ទុក ចំនួន ១៤ ទីតាំង។ ក្នុងនោះស្ថានីយ៍/ដេប៉ូប្រេង ចំនួន ១១ ទីតាំង មានអនុលោមភាព ផ្នែកបរិមាណ និងស្ថានីយ៍/ដេប៉ូប្រេង ចំនួន ០៣ ទីតាំង មិនមានអនុលោមភាព មន្រ្តីយើងបានធ្វើការពិន័យទៅតាមនិតិវិធីច្បាប់ ។
ទន្ទឹមជាមួយគ្នានេះ ក.ប.ប បានកាត់ Seal ចំនួន ១០ ដៃចាក់ប្រេង នៃស្ថានីយ៍ (ក្អមមាស) ដែលបានចាក់ Seal កាលពីថ្ងៃ ១៣/០៩/២១ ដោយព្រមទទួលការពិន័យអន្តរកាល ជាមួយកិច្ចសន្យាកែតំរូវផងដែរ។
លោក លៀង សុភា បញ្ជាក់ថា គ្រប់ស្ថានីយ៍/ដេប៉ូរប្រេងឥន្ទៈ ដែលត្រូវបានផាកពិន័យអន្តររួចគឺត្រូវធ្វើការកែប្រែជាដាច់ខាតឲ្យត្រូវតាមមាត្រាសាស្រ្ត (កែវក្រឹត្រ)៕
0 Comments