គេហទំព័រ មួយរៀល

ក្រុង​សៀមរាបអាចជាក្លាយជាតំបន់ក្រហមនិងបិទខ្ទប់ដើម្បីទប់ស្កាត់ការពារការឆ្លងជំងឺកូវីដ១៩ ដោយសារតែ​...



ខេត្តសៀមរាប៖ យោងតាមការផុសក្នុងបណ្តាញសង្គមយក្សផេកហ្វេសបុកផ្លូវការរបស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា ៖

ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។ 

ខ្ញុំបាទសូមការយោគយល់ និងអធ្យាស្រ័យ  ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត។ 

សូមជូនពរ ពុកម៉ែបងប្អូនទាំងអស់អោយផុតពី គ្រាដ៏លំបាកនេះជាមួយគ្នា សូមអរគុណ។

#រស់នៅតាមបែបគន្លងថ្មី 
#ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក 
#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ៕

Post a Comment

0 Comments