ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកស្អាងចុះប្រតិបត្តិការ ស្រាវជ្រាវ និង បង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល ។
ការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃពុធ ០២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង១៣និង១០នាទីរសៀល នៅចំណុចភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ដោយកម្លាំងប៉ុស្តិ៍នគរបាលឃុំក្រាំងយ៉ូវ សហការណ៍ជាកម្លាំងនគរបាល ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការនគរបាលស្រុក ធ្វើចាប់ឃាត់ខ្លួនឈ្មោះ អៀង កែន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ពីបទល្មើសជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ។
កើតហេតុកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល តាមដីកាលេខ ៦៥៩ ដកបចខ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ របស់លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
0 Comments