គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សមត្ថកិច្ចខណ្ឌច្បារអំពៅកំពុងតាមចាប់ក្រុមដៃដល់សម្លាប់មនុស្ស០២នាក់



ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌច្បារអំពៅ កំពុងតាមប្រមាញ់ក្រុមឃាតកដែលព្រួតគ្នាកាប់យុវជន០២នាក់បណ្តាលឱ្យស្លាប់ ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ មានជនល្មើសមួយក្រុមបានស្ទាក់កាប់យុវជន០២នាក់ បណ្តាលឱ្យស្លាប់នៅជាប់របងវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នៅយប់កើតហេតុនោះគេបានសន្និដ្ឋានថា អ្នកទាំង០២ស្លាប់ដោយសារជិះម៉ូតូបុករបងវត្ត ។

ប៉ុន្តែពេលព្រឹកឡើងគ្រួសារសពបានបញ្ជាក់ថា ករណីនោះជារឿងឃតកម្ម ។

អ្នកស្លាប់ឈ្មោះ អ៊ុន ដាឡាក់ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិផ្សារចាម សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឈ្មោះ ឈាង  មានហេង អាយុ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្រុមជនល្មើសបានព្រួតគ្នាប្រើកាំបិតកាប់ ទៅលើជនរងគ្រោះទាំង០២នាក់ បណ្តាលឱ្យម្នាក់បានស្លាប់នៅជិតរបងវត្តនិងម្នាក់ទៀតបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

រីឯក្រុមជនដៃដល់ក្រោយពីកាប់សម្លាប់ជនរងគ្រោះហើយបាននាំគ្នាជិះម៉ូតូគេចខ្លួន ។

បច្ចុប្បន្នកម្លាំងនគរបាលនិងអាវុធហត្ថខណ្ឌច្បាអំពៅ បានកំណត់មុខសញ្ញា ហើយកំពុងតែតាមប្រមាញ់ចាប់ក្រុមជនដៃដល់ទាំងអស់នោះ យកមកផ្តន្ទាទោសទៅតាមច្បាប់ ៕

Post a Comment

0 Comments