គេហទំព័រ មួយរៀល

ខ្ញុំមិនចេះអ្វីទាំងអស់ចំណេះដឹងប្រៀបបីដូចជាមហាសមុទ្រ




បរទេស៖ លី ក្វាន់យូ " ខ្ញុំមិនដែលឈប់រៀន ហើយក៏មិនធ្លាប់ឈប់ធ្វើជាសិស្សនោះទេ ព្រោះអ្វីជីវិតគឺជាការរៀនសូត្រ"

ប៉ុន្មានខែមុនមានបងប្រុសម្នាក់ចូល Comment ថាគាត់មិនដែលអានសៀវភៅទៀតនោះទេ ព្រោះអ្វីគាត់រៀនចប់ថ្នាក់អស់ហើយអស់អ្វីរៀនហើយ។ 


ខ្ញុំឃើញហើយក៏យល់ថា គាត់មិនមែនជាអ្នករៀនសូត្រពិតប្រាកដនោះទេ ដ្បិតអ្នកដែលរៀនសូត្រពិតប្រាកដ គេនឹងគិតយល់ថាចំណេះដឹងប្រៀបបីដូចជាមហាសមុទ្រ ហើយអ្វីដែលខ្លួនបានរៀនចេះដឹងនេះ គ្រាន់តែជាដំណក់ទឹកតែបុណ្ណោះ។


មនុស្សកាន់តែរៀន កាន់តែដឹងថាខ្លួននៅល្ងង់ ដ្បិតក្នុងលោកយើងនេះ នៅមានរឿងរ៉ាវជាច្រើនទៀតដែលយើងមិនទាន់បានដឹងកាន់តែអាន កាន់តែគិត រឹតកាន់តែដឹងថាខ្លួននៅល្ងង់។


ទស្សនៈវិទូ វ៉ុល ទែរ បានលើកឡើងថា " នៅពេលខ្ញុំអានកាន់តែច្រើន ខ្ញុំសញ្ចឹងគិតពិចារណាកាន់តែខ្លាំង ហើយពេលខ្ញុំសញ្ចឹងគិតពិចារណាកាន់តែខ្លាំង ខ្ញុំក៏ដឹងកាន់តែច្បាស់ថាខ្ញុំមិនចេះអ្វីទាំងអស់

Post a Comment

0 Comments