រាជធានីភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោសហការជាមួយមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងក្នុងរដូវវស្សាលាយនិងទឹកលូខ្មៅ លិចលំនៅដ្ឋានប្រជាពលរដ្ឋ មួយខែជាងកន្លងមក នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ។
អាជ្ញាធររួមជាមួយមន្ត្រីជំនាញចុះដល់ទីតាំងជំនន់ទឹកភ្លៀងជន់លិច បានត្រួតពិនិត្យរកចំណុចដែលបណ្តាលឲ្យកើតជាបញ្ហាធ្វើឲ្យជន់លិច មិនអាចឲ្យទឹកហូររំដោះទឹកចេញពីតំបន់ខាងលើ ។ ទើបខាងជំនាញប្រើប្រាស់រថយន្តបូមទឹកលូយកចេញ និងត្រូវពិនិត្យមើលលូមេដែលត្រូវរំដោះទឹកចេញ កុំឲ្យកើតឡើងម្តង ។
ជាចុងក្រោយប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ សូមថ្លែងអំណរអរគុណដោះអាជ្ញាធរតែងតែជួយដោះស្រាយជូនពលរដ្ឋទាន់ពេលវេលា ក្នុងជីវិតប្រចាំថ្ងៃ និង រក្សាសន្តិសុខសង្គម ជាពិសេសអរគុណសន្តិភាព ៕
0 Comments