គេហទំព័រ មួយរៀល

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសស្នើ​ឲ្យ​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​កឈ្មោះហង្ស សំណាង កែតម្រូវ ពុំ​ដូច្នោះ​ទេនឹង​ប្រឈម​មុខ​ច្បាប់!



ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេ ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី ខែកញ្ញា ឆ្នាំ២០២១នេះ។


បានចេញសេចក្តីប្រកាសព័ត៌មាន ដោយស្នើឲ្យម្ចាស់ផេហ្វេប៊ុកមួយ ធ្វើការកែតម្រូវអំពីការផ្សព្វផ្សាយរបស់ខ្លួនជាបន្ទាន់ ពុំដូច្នោះទេ កងរាជអាវុធហត្ថ នឹងប្រគល់សិទ្ធិជូនមេធាវី ដើម្បីប្តឹងទាមទារសងជំងឺចិត្តទៅតាមផ្លូវតុលាការ 


ក្នុងលិខិតប្រកាសរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបានឲ្យដឹងថា កាលពីវេលាប្រមាណម៉ោង១២ និង៣០នាទី ថ្ងៃទីខែកញ្ញា ឆ្នាំ២០២១ មានអ្នកសារព័ត៌ មានចំនួននាក់ និងប្រជាពលរដ្ឋចំនួននាក់ បានមកឈរនៅខាងមុខ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ហើយធ្វើការឡាយវីដេអូ ផ្សព្វផ្សាយតាមរយៈផេហ្វេប៊ុគណនីឈ្មោះ ហង្ស សំណាង ដែលមានចំណងជើងថា “​អយុត្តិធម៌បំផុត ចាប់ដាក់គុក ដោយគ្មានដីកា ភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត 06/09/2021 លើកទី” 


ក្រោយពីទទួល បានសេចក្តីរាយការណ៍ អំពីព័ត៌មានខាងលើនេះ ពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងបានធ្វើការពិនិត្យឯកសារសំណុំរឿងក្តីករណី “​លួងលោមរួមភេ​.​ ជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២១និង៣០នាទី នៅចំណុចភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។លោកឧត្តមសេនីយ៍ត្រី អេ ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន និងបុគ្គលដែលជាសាច់ញាតិពាក់ព័ន្ធនឹងរឿងក្តីនេះ ជ្រាបថា មន្ត្រីនគរបាល យុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកំពត បានទទួលពាក្យបណ្ដឹងពីឈ្មោះ មឿ សារិ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ត្រូវជាឪពុករបស់ជនរងគ្រោះ (​ឈ្មោះ   ភេទស្រី អាយុ១៤ឆ្នាំ​) ប្តឹងឈ្មោះ ម៉េ បូរី ភេទប្រុស មុខរបរនេសាទ រស់នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ពីបទលួងលោមកូន ស្រីរបស់គាត់ មកដល់ខេត្តកំពត និងសេពន្ថវៈ។


បន្ទាប់មក មន្ត្រីជំនាញយុត្តិធម៌ បានចាត់ការពាក្យបណ្តឹង តាមនីតិវិធីរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០  ជាមួយគ្នានោះដែរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពត ឈ្មោះ គាំ គង្គា ក៏បានចេញដីកាបង្គាប់ ឲ្យឃុំខ្លួនបណ្ដោះអាសន្ន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ផងដែរ 


ឧត្តមសេនីយ៍ត្រី អេ ហ៊ី លោកបញ្ជាក់ថា ការអនុវត្តនីតិវិធី ទៅលើករណីរឿងក្តីខាងលើនេះ ពិតជាត្រឹមត្រូវ តាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយរឿងក្តីនេះបានផុត ពីសមត្ថកិច្ចរបស់ជំនាញកងរាជអាវុធហត្ថ ក្រោយពីបានបញ្ជូនសំណុំរឿងតាមរយៈដីកាបញ្ជូន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ។អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំឲ្យម្ចាស់ផេគណនីហ្វេប៊ុឈ្មោះ ហង្ស សំណាង ធ្វើការកែតម្រូវអំពីការផ្សព្វផ្សាយរបស់ខ្លួន ដូចមានចែងក្នុងមាត្រា១០ នៃច្បាប់ស្តីពីរបបសារព័ត៌មាន 


ក្នុងករណីមិនព្រមធ្វើការកែតម្រូវនោះទេ កងរាជអាវុធហត្ថនឹងប្រគល់សិទ្ធិជូនមេធាវី ដើម្បីប្តឹងទាមទារសងជំងឺចិត្ត ទៅតាមផ្លូវតុលាការ៕

Post a Comment

0 Comments