Muyreal -News

Muyreal -News
Muyreal -News

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់រួមទាំងភស្តុតាង



បន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលដោយឯកឧត្តម កើតសុវណ្ណារ៉េត ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ និងដឹកនាំបញ្ជាកម្លាំងដោយស្គាល់ពីលោកវរសេនីយ៍ឯក សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃសៅរ៍១១រោច ខែស្រាពណ៌ ឆ្នាំឆ្លូវត្រី ស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ កម្លាំងប៉ុស្តិ៍ផ្សារកណ្តាលបានល្បាតទៅដល់ចំនុចបន្ទប់ជួលរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ភ្លាមនោះកម្លាំងប៉ុស្តិ៍បានឃើញជន៣នាក់មានការសង្ស័យ 


.ឈ្មោះ ភាព សូផាវ៉ាន់ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រយាដារ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ មិនប្រាកដ


.ឈ្មោះ ស៊ី តូច ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ


.ឈ្មោះ ចោម សុឃា ភេទស្រី អាយុ២៥ ឆ្នាំ ស្នាក់នៅបន្ទប់ជួលរោងចក្រ ភូមិអូរឬស្សី សង្កាត់ ផ្សារកណ្តាល មុខរបរកម្មកររោងចក្រ 

   

ដោយពួកទាំងបីនាក់កំពុងឈរនៅមុខបន្ទប់ជួល មើលទៅគួរអោយសង្ស័យបានជាកម្លាំងប៉ុស្តិ៍ សុំធ្វើការត្រួតពិនិត្យ ទៅលើពួកគេនោះ ពេលនោះឈ្មោះ ភាព សុផាវ៉ាន់ ភេទប្រុស ឃើញសមត្ថកិច្ចបានសំដៅទៅរកពួកគេ ហើយឈ្មោះ ភាព សុផាវ៉ាន់ ក៏បានយកប្រអប់ដាក់ទូរស័ព្ទបោះចោលទៅព្រៃ នៅមុខបន្ទប់ ជួល បន្ទាប់មកកម្លាំងប៉ុស្តិ៍បានយកប្រអប់ទូរស័ព្ទមកបើកមើលស្រាប់តែឃើញនៅក្នុងនោះមានថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌សរថ្លាចំនួន០២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំចំនួន០១ នឹងថង់ច្រកថ្នាំមួយចំនួន បើតាមចម្លើយសារភាពគ្រឿងញៀនទាំងអស់ គឺជារបស់ឈ្មោះ ភាព សុផាវ៉ាន់ ដែលទិញពីឈ្មោះ តាក់ ភេទប្រុស អាយុជាងសាមសិបឆ្នាំ 


បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងភស្តុតាង ត្រូវបានដមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធីបន្តរ 

Post a Comment

0 Comments