គេហទំព័រ មួយរៀល

មនុស្ស០២នាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូឌ្រីសង់និងម៉ូតូគុប នៅមុខផ្ទះសំណាក់ ហង្សនាគ



ភ្នំពេញ៖ មនុស្ស០២នាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូឌ្រីសង់និងម៉ូតូគុប នៅមុខផ្ទះសំណាក់ ហង្សនាគ ផ្លូវ២៦៥កែងនិងផ្លូវ២០២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង១៨ល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ម៉ូតូគុប ពណ៌ទឹកប្រាក់ ស្លាកភ្នំពេញ 1B-9267 បើកបរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូឌ្រីសង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AA-1168 បើកបរពីជើងទៅត្បូង ក្នុងស្ថានភាពល្បឿនលឿននិងផ្លូវចង្អៀតចូលចំណែកខាងស្តាំដៃនៃម៉ូតូ ជាផ្លូវអទ្ធិភាពរបស់បានបុកចំពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់តែម្តង ។

ប្រជាពលរដ្ឋបានប្រាប់ ខាងមុខផ្ទះសំណាក់ ហង្សនាគ មានរថយន្តចតលើផ្លូវ ស្របពេលម៉ោងដែលបងប្អូនចេញពីធ្វើការងារទៅរកទិញម្ហូបអាហារផង ចំណុចផ្លូវ២០២កែងអក្សរតេនិងផ្លូវ២៦៥ ចង្អៀតពិបាកធ្វើចរាចរណ៍សឹងជារៀងរាល់ថ្ងៃ ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរសំរាកព្យបាល សុង ការណ៍ ម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំដោះស្រាយនៅពេលក្រោយទៀត ៕

Post a Comment

0 Comments