គេហទំព័រ មួយរៀល

នៅក្មេងៗណាស់មិនប្រឹងរៀនសូត្រទេ នាំតាគ្នារធ្វើចឹងៗ



#ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម

ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន

នគរបាលខេត្តបាត់ដំបង

------------------------------

⌚នៅថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទី ជំនាញផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានទទួលបណ្ដឹងពីជនរងគ្រោះ :

១.ឈ្មោះ ច  ល ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឬស្សី (ត្រូវជាម្ដាយរបស់ឈ្មោះ ព ម ល ភេទស្រី)

២.ឈ្មោះ ដ គ ណ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ

តាតុក១ ឃុំមោង ស្រុកមោងឬស្សី

(ត្រូវជាឪពុករបស់ឈ្មោះ ណ រ ក ភេទស្រី)

+បានប្ដឹងទៅលើជនសង្ស័យចំនួន០២នាក់ៈ

១.ឈ្មោះ ឡុង ថាវ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល

២.ឈ្មោះ រ៉េន ចន្រ្ទា ហៅ បារាំង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ដែលបាននាំកូនខ្លួនចំនួន០២នាក់ចេញពីស្រុកមោងឫស្សី កាលពី

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ គឺ:

១.ឈ្មោះ ព ម ល ភេទស្រី ឆ្នាំកំណើត(១៦.០៥.២០០៨) 

២.ឈ្មោះ ណ  រ ក ភេទស្រី ឆ្នាំកំណើត(១២.០១.២០១០) មករួមភេទនៅស្រុកថ្មគោល ។

👉ក្រោយពីទទួលបណ្ដឹង ដោយមានការចង្អុយបង្ហាញពីលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការពារយេនឌ័រនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ,លោកស្រីអនុសេនីយ៍ឯក 

ផៃ ចាន់ដាវី អធិការរងជំនួយការដឹកនាំការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការពារយេនឌ័រនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយជំនាញផ្នែកនគរបាលយុត្តិធម៍ស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ

ហៀង ប៊ុនថា អធិការរងទទួលផែនការងារនគរបាលយុត្តិធម៍ បានចុះនាំខ្លួនជនសង្ស័យចំនួន០២នាក់ ខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ ។

+ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានរួមភេទជាមួយនារីទាំង០២នាក់ខាងលើពិតប្រាកដមែន ។

👉ករណីនេះ ជំនាញស្រុក កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី ។

____________________________________________

👮រូបភាព និងខ្លឹមសារទាំងស្រុងពីផ្នែកនគរបាលយុត្តិធម៍

By Sokha .

Post a Comment

0 Comments