គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

វិបត្តិស្នេហ៍សន្តិសុខមុខគុជបាញ់សម្លាប់ស្រីស្នេហ៍រួចទើបខាងប្រុសបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ



ភ្នំពេញ៖ មនុស្សស្រីប្រុសចំនួន០២នាក់ ស្លាប់ក្នុងករណីឃាតកម្មភាគីខាងប្រុសដកកាំភ្លើងខ្លីបាញ់សម្លាប់ស្រីស្នេហ៍ រួចទើបបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ ហេតុការនេះបង្កការភ្ញាក់ផ្អើលនៅម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅខាងកើតកន្លែងលក់ម្ជូរវត្តភ្នំដែលល្បី ក្នុងក្លឹបកំសាន្តរាត្រីដែលបោះបង់ចោល ផ្លូវ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ មានឈ្មោះ ឌុច សុភា ភេទប្រុស អាយុ៣០ជាង មុខរបរសន្តិសុខយាម នៅកន្លែងកើតហេតុខាងលើ ចំណេកនារីរងគ្រោះ មានឈ្មោះ ទូច សំអាង ភេទស្រី អយុ៤៣ឆ្នាំ មុខរបរលក់ដូរ ។

យោងតាមប្រភពបានប្រាប់ឲ្យដឹងថា តួអង្គប្រុស ជាសន្តិសុខយាមការពារនៅក្លឹបខាងលើ នៅពេលយប់ម្សិញមិញមិនដឹងជាមានរឿងអ្វីទេ? គូរស្នេហ៍ហ្មឹងបានឈ្លោះប្រកែកគ្នា រហូតដល់ភាគីខាងប្រុសយកកាំភ្លើងបាញ់សម្លាប់ស្រីស្នេហ៍ជាមុនសិន ទើបបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដូចក្នុងរឿងប្រឡោមលោកខ្មែរអញ្ចឹង ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច ធ្វើការហ៊ុំព័ទ្ធទីតាំងខាងលើបើកការស៊ើបអង្កេតស្រាវជ្រាវ និង ធ្វើកោសល្យវិច័យ កំណត់អត្តសញ្ញាណ រកដើមចមនៅក្នុងរឿងនេះឲ្យបានច្បាស់លាស់ ៕

Post a Comment

0 Comments