គេហទំព័រ មួយរៀល

សមត្ថកិច្ចបង្ក្រាប​ជនសង្ស័យ​ម្នាក់​ប្រើប្រាស់អាខោនហ្វេសប៊ុកជាង១០ បោកបញ្ឆោតនារីៗលង់ខ្លួនជាច្រើននាក់​



ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់មានឈ្មោះ មាស ចាន់ប៊ុណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទំនប់ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ មានជំនាញបង្កើតគណនីហ្វេប៊ុក្លែងក្លាយ (Account Fake) ជាច្រើន ដើម្បីធ្វើសកម្មភាពបោកប្រាស់នារីៗ និងស្ដ្រីមួយចំនួនឱ្យលង់ជឿជាក់ ព្រមធ្វើតាមលក្ខខណ្ឌមួយចំនួនរបស់ខ្លួន ហើយចុងក្រោយក្លាយជាចំណាប់ខ្មាំងដើម្បីគំរាម ​


ដោយបានកិច្ចសហការពីជនរងគ្រោះជានារីជាច្រើន និងដោយមានការដឹកនាំចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោសម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពី អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ចផែនការងារសន្តិសុខ ខេត្តកំពង់ស្ពឺ បានបន្ដស្រាវជ្រាវនិងសហការជាមួយនគរបាលខេត្ដបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យបាននៅគោលដៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ រួចបញ្ជូនមកស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ ចំណាត់ការតាមនីតិវិធី​ 


នៅចំពោះមុខ ជនសង្ស័យបានឆ្លើយទទួលស្គាលថា សកម្មភាពបោកប្រាស់នារី និងស្ដ្រីមួយចំនួនតាមរយៈប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម Fake Account Facebook គឺពិតជាបានធ្វើសកម្មភាពដោយផ្ទាល់​ និងចេះជំនាញយ៉ាងពិតប្រាកដ ហើយបច្ចុប្បន្នខ្លួនបានបង្កើត Fack Account Facebook ចំនួន១៥ ដើម្បីធ្វើសកម្មភាពបោកប្រាស់នារី និងស្ដ្រីមួយចំនួន អោយលង់ជឿជាក់ថាខ្លួនជាប្រុសស្អាត និងជាអ្នកមានចិត្ដស្មោះ​ 


បច្ចុប្បន្នជនសង្ស័យត្រូវបានចៅក្រមសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តកំពង់ស្ពឺ រង់ចាំការជំនុំជំម្រះទោសនៅពេលបន្ទាប់ ​


ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានស្នើឲ្យបងប្អូនពលរដ្ឋខ្មែរ ពិសេសនារីក្មេងៗ និងស្ដ្រីមួយចំនួន គួរតែពិចារណាឱ្យបានច្បាស់​ នៅពេលដែលខ្លួនបានបង្កើទំនាក់ទំនងជា friendship ជាមួយនរណាម្នាក់តាម បណ្ដាញទំនាក់ទំនងសង្គមហ្វេប៊ុកណាមួយពិសេសកុំចាញ់បោកលើ profile រូបប្រុសស្អាត​-ស្រីស្អាត 

Post a Comment

0 Comments