ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកបានឃាត់ខ្លួនបុរស ០១នាក់ ឈ្មោះ ឡុង ប៊ុនណាត ហៅ ហៀប ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ។
ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៤និង១០នាទី នៅចំណុចភូមិក្រាំងឃ្នង ឃុំស្រង់ តាមដីកាចំនួន២ ៖
ទី១-ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២១៥៨ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ របស់លោក កែវ សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទរក្សាទុក ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ជននេះបានលួចរត់ចេញពីពន្ធនាគារកាលពីព្រឹកថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៧។
ទី២-ដីកាបង្គាប់ឲ្យចាប់ និងឃុំខ្លួនលេខ៣៧២ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ របស់លោក ហង់ ស៊ីថា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ រក្សាទុក ដឹកជញ្ជូន ឬជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន និង កសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្ត បន្តនីតិវិធីតាមច្បាប់ ៕
0 Comments