គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

អ្នកកាសែតពីររូបត្រូវក្រុមតាលីបង់ យកទៅធ្វើទារុណកម្ម ទួកសាច់!




Daily Mail៖ ក្រុមយុទ្ធជនតាលីបង់ បានបន្សល់ទុកស្នាមជាំ ដល់អ្នកកាសែតពីរនាក់ បន្ទាប់ពីឃាត់ខ្លួនពួកគេ ខណៈពេលពួកគេកំពុងផ្សាយអំពីការធ្វើបាតុកម្ម។


អ្នកទាំងពីរត្រូវបានចាប់ខ្លួននៅឯបាតុកម្មមួយកាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែកញ្ញា ហើយត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលិសក្នុងរដ្ឋធានី ជាកន្លែងដែលពួកគេត្រូវបានវាយទាត់ធាក់ និងវាយដោយដំបង​ ខ្សែភ្លើងនិងរំពាត់បន្ទាប់ពីរងការចោទប្រកាន់ថាបានរៀបចំការតវ៉ា។

អ្នកថតរូប Nematullah Naqdi បានប្រាប់ AFP ថា “យុទ្ធជនតាលីបង់ម្នាក់ បានដាក់ជើងលើក្បាលខ្ញុំ ជាន់ឲ្យមុខខ្ញុំផ្អឹបទៅនឹងបេតុង។ ពួកគេទាត់ខ្ញុំចំក្បាល ខ្ញុំគិតថាពួកគេនឹងសម្លាប់ខ្ញុំ”។


លោក Naqdi និងមិត្តរួមការងាររបស់គាត់ឈ្មោះ Taqi Daryabi ដែលសុទ្ធតែជាអ្នកយកព័ត៌មានឲ្យកាសែត Etilaat Roz ត្រូវបានចាត់ឲ្យទៅផ្សាយអំពីការតវ៉ាតូចមួយ នៅមុខប៉ុស្តិ៍ប៉ូលិសក្នុងទីក្រុងកាប៊ុល ដែលស្ត្រីទាមទារសិទ្ធិការងារនិងការអប់រំ។


លោក Naqdi និយាយថា គាត់ត្រូវបានអ្នកប្រយុទ្ធតាលីបង់ឃាត់ខ្លួនភ្លាមៗនៅពេលគាត់ចាប់ផ្តើមថតរូប។ “ពួកគេបានប្រាប់ខ្ញុំថា អ្នកមិនអាចថតវីដេអូបានទេ។ ពួកគេបានចាប់ខ្លួនអ្នក ដែលកំពុងថតនិងយកទូរស័ព្ទរបស់ពួកគេ”។


ក្រុមតាលីបង់បានព្យាយាមចាប់យកកាមេរ៉ារបស់គាត់ ប៉ុន្តែគាត់បានប្រគល់វាទៅឲ្យអ្នកផ្សេងនៅក្នុងហ្វូងមនុស្ស។ ហើយយុទ្ធជនតាលីបង់បីនាក់ បានចាប់គាត់និងនាំគាត់ទៅប៉ុស្តិ៍ប៉ូលិសរួចក៏ចាប់ផ្តើម ធ្វើទារុណកម្ម។


ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីតាលីបង់មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ៕

Post a Comment

0 Comments