កណ្តាល៖ រថយន្តម៉ាកFord Ranger បើកក្នុងល្បឿនលឿនបានវ៉ាជែងបំពានផ្លូវ ផ្ទុយទិសក៏បុកម៉ូតូ០២គ្រឿង មកពីមុខបណ្តាលឱ្យបុរស០២នាក់រងរបួសធ្ងន់ ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើនៅផ្លូវជាតិលេខ១ ក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបរ ឈ្មោះ វ៉ា សុផាត អាយុ៥៣ឆ្នាំនៅ ស្រុកបាភ្នំ ខេត្តព្រៃវែងរថយន្តបង្កម៉ាក Ford Ranger ពណ៌ស ស្លាលេខ ភ្នំពេញ 2BC-1129 ។
រីឯជនរងគ្រោះឈ្មោះ ហ៊ន រ៉ាយុទ្ធ អាយុ២២ឆ្នាំ នៅខេត្តព្រៃវែង របួសធ្ងន់ និង ឈ្មោះធឿន សីហា អាយុ២១ឆ្នាំ នៅខេត្តកណ្តាល របួសធ្ងន់ ជនរងគ្រោះទាំង០២ជិះម៉ូតូម៉ាកHonda C125 ពណ៌ខ្មៅ មួយស្លាកលេខ ព្រៃវែង 1O-1940 និង មួយគ្រឿងទៀតស្លាកលេខ កណ្តាល 1Y-8811 ។
ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាស់វែងនិងយកម៉ូតូទាំង០២គ្រឿងនិងរថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមច្បាប់ ៕
0 Comments