គេហទំព័រ មួយរៀល

អាមេរិកបានប្រគល់កោះអូគីណាវ៉ា ទៅឱ្យរដ្ឋាភិបាលជប៉ុនកាន់កាប់វិញ



បរទេស៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧២ អាមេរិកបានប្រគល់កោះអូគីណាវ៉ា ទៅឱ្យរដ្ឋាភិបាលជប៉ុនកាន់កាប់វិញ។


កោះដែលមានផ្ទៃក្រឡា 2,271 គម ការ៉េនេះ ធ្លាប់ជាទីតាំងស៊ីសាច់ហុតឈាមដ៏ធំបំផុតនៅក្នុងសមរភូមិប៉ាស៊ីហ្វិកក្នុងកំឡុងសង្គ្រាមលោកលើកទី  រវាងកងទ័ពអាមេរិក និងកងទ័ពជប៉ុន។


នៅខែមេសា ឆ្នាំ១៩៤៥ កងទ័ពសហរដ្ឋអាមេរិកបានធ្វើការសម្រុកចូលទៅវាយកោះអូគីណាវ៉ាដែលត្រូវបានការពារយ៉ាងរឹងមាំដោយទាហានជប៉ុន។  


នៅក្នុងប្រតិបត្តិការប្រយុទ្ធគ្នា ដែលមានរយៈពេល  ខែ ជាលទ្ធផលកងទ័ពសហរដ្ឋអាមេរិកប្រមាណ ១២,០០០ នាក់ត្រូវបានស្លាប់និង ៣៦,០០០ នាក់បានរងរបួស មុនពេលពួកគេអាចបង្កើតការគ្រប់គ្រងកោះនេះបានទាំងស្រុង។ 


រីឯទ័ពជប៉ុនបានស្លាប់ប្រហែល ១០០,០០០ នាក់៕

Post a Comment

0 Comments