ឯកត្តជននិយាយថា៖ “ខ្ញុំផឹកស៊ីតែខ្ញុំ ថតបង្ហោះក្នុងប្រូហ្វាលខ្ញុំ អត់បានទៅប៉ះពាល់នរណាទេ” ហេីយ មានខ្លះទៀតជាម្ចាស់ហាងស៊ីផឹក ក៏បញ្ចេញទស្សន:ស្រដៀងគ្នានេះដែរ “ខ្ញុំលក់ដូរ លេីកស្លាកមុខហាងខ្ញុំទេតេី មានបានប៉ះពាល់ដល់នរណា?”
ទន្ទឹមនឹងនោះ អ្នកសារព័ត៌មានល្បីៗ និងទូរទស្សន៍ពេញនិយម ក៏បានការពារខ្លួនដែរថា៖ “ពួកយើងផ្សាយដេីម្បីរកចំណូលទប់ទល់ការចំណាយក្នុងអង្គភាព យេីងមានបានចាប់បង្ខំគេឱ្យទិញផឹកឯណា?”
ចំណែករោងចក្រសហគ្រាសផលិតស្រាបៀរ ពោលថា៖ “យេីងផលិតលក់ក្នុងទីផ្សារប្រកួតប្រជែង ទីផ្សារសេរី យេីងផ្សព្វផ្សាយជំរុញបរិមាណលក់ ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រុមការងារម៉ាឃីធីង យេីងមិនបានបង្ខំនរណាឱ្យផឹកទេ វាជាសិទ្ធិរបស់បុគ្គលម្នាក់ៗក្នុងការសម្រេចចិត្ត ហេីយការផលិតលក់ក៏ជាសិទ្ធិអាជីវកម្មរបស់យេីងដូចគ្នា។”
_____________
គតិគួរពិចារណា គួរពិភាក្សា និងគួរខ្វល់ព្រួយបារម្ភ!
ពួកយើងរស់ក្រោមមេឃតែមួយ ជិះលេីដងផ្លូវតែមួយ នៅលេីទូកតែមួយ ត្រូវតែជួយថែទាំងអស់គ្នា។ ជីវិតអ្នក គឺជាកោសិកាសង្គម បេីអ្នកខូចស្អុយ វាជាបន្ទុកសង្គម។ ក្នុងផ្ទះ បេីមនុស្សតែ១នាក់ប្រមឹកខួបហេីយនោះ អពមង្គល ចង្រៃនានានឹងជ្រាបចូលដល់សមាជិកគ្រួសារ។ គ្រួសារមួយដែលគ្មានគុណភាព រំខានគេមួយភូមិ។ ភូមិមួយអាក្រក់ ស្អុយទាំងឃុំ រលំទាំងស្រុកតែម្ដង។
______________
តេីអ្នកនៅតែចិញ្ចឹមគំនិតថា “ខ្ញុំផឹកតែខ្ញុំ បង្ហោះហ្វេសប៊ុគតែខ្ញុំ មិនបានប៉ះពាល់នរណា” ជាគំនិតត្រឹមត្រូវហេីយឬនៅ?
ប្រភព Facebook
0 Comments