Muyreal -News

Muyreal -News
Muyreal -News

៥ចំណុចសំខាន់ធំៗដែលរដ្ឋខណ្ឌមានជ័យដាក់អោយម្ចាស់ដេប៉ូខ្សាច់៦ទីតាំងអនុវត្ត



  ភ្នំពេញ  គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យចុះធ្វើការអប់រំ និង ធ្វើកិច្ចសន្យាទៅដល់ម្ចាស់ដេប៉ូខ្សាច់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ដើម្បីអនុវត្តន៍អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយសារតែកាលពីកន្លងទៅពិនិត្យឃើញថា ដេប៉ូខ្សាច់៦ទីតាំង មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌនោះទេ 


  កាលពីវេលារសៀល ថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក . ២៥៦៥ ត្រូវនិងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ុយសេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ  បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យា នៅដល់ម្ចាស់ដេប៉ូស្តុក និង លក់ខ្សាច់ ៦ទីតាំងធំៗ នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ 


  ការចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យា នៅដល់ម្ចាស់ដេប៉ូស្តុក និង លក់ខ្សាច់ ៦ទីតាំងធំៗ នេះធ្វើឡើងដោយមានការចូលរួមពីលោកឡាយ  ប្រធានការិយាល័យ សាធារណៈការ និង ដឹកជញ្ជូន ខណ្ឌមានជ័យ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ លោកជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ 


   ក្នុងការចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យានេះដែរ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានណែនាំដេប៉ូខ្សាច់ទាំង៦ទីតាំងក្នុងមូលដ្ឋានខណ្ឌមានជ័យ អោយអនុវត្ត ៥ចំណុចសំខាន់ធំៗ រួមមាន  មិនត្រូវដឹកជញ្ជូនខ្សាច់ក្នុងចន្លោះម៉ោង ៦៖០០ នាទីព្រឹក រហូតដល់ ម៉ោង ១៩៖០០ នាទីយប់  ត្រូវទទួលខុសត្រូវក្នុងការបោសសម្អាតផ្លូវ លាងសម្អាតផ្លូវអោយបានស្អាតជារៀងរាល់ថ្ងៃ ជាពិសេសចាប់ពីម៉ោង ៧៖០០ នាទីព្រឹកទៅត្រូវធានាអោយបានស្អាត 

ត្រូវទទួលខុសត្រូវស្តារលូតាមតម្រាយផ្លូវដែលរថយន្តដឹកជញ្ជូនខ្សាច់របស់ខ្លួន រត់ឆ្លងកាត់អោយបានជាប្រចាំ ដោយធានាមិនអោយមានការកកស្ទះអាចម៌ដីនៅក្នុងប្រពន្ធលូឡើយ  ត្រូវទទួលខុសត្រូវជួសជុលជាបន្ទាន់ពីការដឹកជញ្ជូនដែលបណ្តាលអោយខូចខាតផ្លូវ និងប្រព័ន្ធលូ។ ត្រូវអនុវត្តអោយបានត្រឹមត្រូវតាមលក្ខខណ្ឌនានាដែលកំណត់ក្នុងលិខិតអនុញ្ញាតដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ច ក្រសួង និងស្ថាប័នពាក់ព័ន្ធ 

Post a Comment

0 Comments