ខ្ជិលនិយាយផឹកកាហ្វេនិងតែអានព័ត៌មាន




ខ្សឹបដាក់មេក្រូ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកតាអណ្តើកប្រាក់ទៅផឹកកាហ្វេ បន្ទាប់ពីជូនកូនប្រុសចូលរៀន នៅអនុវិទ្យាល័យ ទឹកល្អក់ បានលឺចាស់និយាយគ្នានៅតុមួយទៀត អំពីកូនរបស់គាត់ មុនចូលសិក្សានៅសាលាឯកជន ត្រូវទៅរុកចម្រុះជាមុនសិន ចុះបើការធ្វើតេសរកមេកូវីដមួយសប្តាហ៍ចំថវិកាម្តង$15 តើមួយខែឬមួយឆ្នាំត្រូវចំណាយប៉ុន្មាន? ។


ពូម្នាក់គាត់មានចម្ងល់ក៏និយាយសួរថា បង់លុយឲ្យកូនរៀនហើយ តើហេតុអ្វីក៏ខាងសាលាឯកជនមិនមានការទទួលខុសត្រូវអញ្ចឹង? តើហេតុអ្វីបានជាសាលាឯកជនគ្មានពេទ្យឬចំណាយលើឧបករណ៍តេសរកមេរោគជំងឺកូវីដ១៩ឬទេ? គិតតែយកលុយឈ្នួល ក្រែងសាលាឯកជនចុះបញ្ជីពាណិជ្ជកម្ម សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនគោរពនិងអនុវត្តន៍តាមច្បាប់និងគោលការណ៍រកស៊ីអញ្ចឹង។

បងម្នាក់ទៀតបន្ថែមថា មកពីខាងលើមិនមើលខាងក្រោម បណ្តែតបណ្តោយឲ្យធ្វើតាមតែចិត្ត មិនគិតប្រយោជន៍សង្គមជាតិ គិតតែលុយចូលហោប៉ាវគឺ វាក្លាយជាទំលាប់និងដំប៉ៅមហារីកយូរហើយ ទាល់តែវេទតាស្រែកទេ ទើបរត់ជាន់ជើង លុតជង្គង់ដុតធូបបន់ស្រន់ កុំឱ្យដឹងលឺនិងរកឃើញកំហុសខ្លួន ខ្ជិលនិយាយផឹកកាហ្វេនិងតែអានព័ត៌មាន ។

ជីវិតអ្នកដឹកជញ្ជូនរកព្រឹកខ្វះល្ងាចមានតែឆ្លៀតឲ្យកូនរៀនសាលារដ្ឋ ដើម្បីបានការងារសមរម្យដោះស្រាយជីវភាពប្រចាំថ្ងៃ សំខាន់យើងគោរពច្បាប់គឺបានសុខចម្រើន ៕

Post a Comment

0 Comments