យោងតាមផេកហ្វេសបុកផ្លូវការរបស់ឯកឧត្តមស្នងការខេត្តព្រះសីហនុដែលមានឈ្មោះថា ឧត្តមសេនីយ៍ទោ ជន ណារិន្ទ https://fb.watch/8cYhUpZaFN/ បានសរសេរផុសឆ្លើយតបទៅសារព័ត៌មានក្នុងស្រុកដូចតទៅ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានសារព័ត៌មាន ឈ្មោះ សុីសុីថាមស៍ បានចុះផ្សាយថា ថៃមួយក្រុមនៅខេត្តព្រះសីហនុស្វែងរកការអន្តរាគមន៍ ក្រោយជាប់ឃុំបង្ខំឱ្យធ្វើការល្បែងអនឡាញ។
កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវ រកឃើញជនជាតិថៃចំនួន៣៦នាក់ (ស្រី១០នាក់) ដែលមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់ (ស្នាក់នៅកាស៊ីណូហ្គោលដិនវើល៣ ) ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។
បន្ទាប់មកឯកឧត្តមអភិបាលខេត្ត បានចាត់ចែងក្រុមគ្រូពេទ្យចុះយកសំណាកធ្វើតេស្តទាំងអស់ជាបន្ទាន់ ក៏បានរកឃើញអ្នកវិជ្ជមាន មេរោគ (កូវីដ-19 ប្រភេទដែលតា) ចំនួន០៥នាក់ (ស្រី០១នាក់) យកទៅអោយព្យាបាលនៅ សណ្ឋាគារសាកាណា៣ ។
-ចំណែកចំនួន ៣១នាក់ មិនមានវិជ្ជមានដាក់ឲធ្វើចត្តាឡីស័កនៅកន្លែងនោះដើម្បីតាមដានបន្ត។
-កម្លាំងជំនាញបន្តស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ឋដែលនាំជនជាតិថៃខាងលើចូលមកដោយខុសច្បាប់ចំនួន ០៤នាក់ (ចិន០៣នាក់ និងថៃ០១នាក់) បានកសាងសំណុំរឿងបញ្ជូនទៅសាលាតំបួងខេត្ត អនុវត្តន៍តាមវិធានច្បាប់រួចរាល់ហើយ។
(មិនមែនបង្ខាំងមនុស្សនោះទេ) សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន ៕
0 Comments