បុរសម្នាក់ស្លាប់ត្រូវម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈចំការដូងចោទថាជាចោរ



ព័ត៌មានបឋម៖ បុរសម្នាក់ដែលប្រជាពលរដ្ឋអះអាងថាជាជនសង្ស័យម្នាក់ បានផ្លោះរបងចូលទៅលួចទៅក្នុងស្ថានីយ៍ប្រេងឥន្ទនៈតេលាមួយកន្លែងតាមផ្លូវ២១៧  ហើយត្រូវបានម្ចាស់គេទាន់ក៏ចាក់ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈបណ្ដាលអោយរងរបួស តែមានស្មារតីរឹងមាំក៏បានតតាំងនឹងដណ្ដើមបានកាំបិតពីជនសង្ស័យបាន រួចចាក់តបតទៅជនសង្ស័យបណ្តាលឲ្យរបួសធ្ងន់។


បន្ទាប់មកជនសង្ស័យព្យាយាមផ្លោះចេញពីរបងវិញតែមិនផុតត្រូវបានម្ចាស់ចាក់បន្ថែមទៀត ទើបជនសង្ស័យរត់ចេញមករួចទាំងខ្លួនរងរបសធ្ងន់ បានចម្ងាយប្រហែលជាង១០០ម៉ែត្រពីស្ថានីយ៍ប្រេងឥន្ទនៈស្រែកអោយគេជួយ មិនបានប៉ុន្មានមាត់ផងក៏ជនសង្ស័យក៏ស្លាប់បាត់ជីវិតតែម្តង។


ដោយម្ចាស់ស្ថានីប្រេងឥន្ទនៈរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យ។


ហេតុការនេះកើតឡើង នៅបណ្ដោយផ្លូវ២១៧ ចំណុចដេប៉ូតេលាចំការដូង ក្នុងទឹកដីសង្កាត់ដង្កោរ ខណ្ឌដង្កោរ វេលាម៉ោង៤ទាបភ្លឺថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ 


បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ ដើម្បីកំណត់ថាតើជាករណីអ្វីឲ្យពិតប្រាកដ

Post a Comment

0 Comments