គេហទំព័រ មួយរៀល

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ដើរបរបាញ់សត្វបានប្រើប្រាស់កាំភ្លើងកែច្នៃ រាលកៃចំមនុស្សបណ្តាលឱ្យស្លាប់




ខេត្តព្រះវិហារ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ករណីប្រើប្រាស់កាំភ្លើងកែច្នៃរាលកៃចំមនុស្សបណ្តាលឱ្យស្លាប់ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នៅម្តុំត្រពាំងហ្គោមស៊ូម ស្ថិតនៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ។

ជនសង្ស័យឈ្មោះ ភោក ជា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ។ រីឯជនរងគ្រោះមានឈ្មោះ សូ ឈឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋថា មានបុរសម្នាក់ដើរបរបាញ់សត្វបានប្រើប្រាស់កាំភ្លើងកែច្នៃ បណ្ដាលឱ្យរាលកៃកាំភ្លើងត្រូវមនុស្សម្នាក់ស្លាប់ ភ្លាមៗកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុនោះ បានធ្វើកោសល្យវិច័យស្រាវជ្រាវលើជនរងគ្រោះក៏ដឹងថា បានត្រូវគ្រាប់កាំភ្លើងកែច្នៃចំនួន០២គ្រាប់ ចំពីក្រោយខ្នង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅនគរបាលស្រុកជ័យសែន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕

Post a Comment

0 Comments