គេហទំព័រ មួយរៀល

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីសង្ស័យជួញដូរកាន់កាប់​និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់



ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី លោកវរៈសេនីយ៍ឯក​ ហួត​ ចាន់ធី​ អធិការនគរបាលស្រុកកំពង់សិលាបានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងបទល្មេីសគ្រឿងញៀនសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបាក់រទេះ​ ចុះបង្ក្រាបបទល្មេីសជួញដូរកាន់កាប់​ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់​ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ដោយធ្វេីការឃាត់ខ្លួនបានជនសង្ស័យ ចំនួន​ ០១នាក់ មានឈ្មោះ​ សេង​ ស្រីង៉ា ភេទស្រី​ អាយុ​ ៤៣ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន​ ភូមិ-ឃុំខាងលេី។    


 វត្ថុតាងដែលនគរបាលដកហូតបានរួមមាន៖

-ម៉្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន​ ICE (ម៉ាទឹកកក)​ ចំនួន​ ១៩កញ្ចប់​ និងសម្ភារៈជក់មួយចំនួន  


  បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវបាននគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា កសាងសំណុំរឿងបញ្ជូនខ្លួន មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Post a Comment

0 Comments