គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ថ្មីទៀតហើយសមត្ថកិច្ចឃាត់ខ្លួនសង្ស័យម្នាក់ច្រានប៉ុនប៉ងយកម៉ូតូពីស្ត្រី



*ស្តីពីករណីលួចមានស្ថានទម្ងន់ទោស(ច្រានប៉ុនប៉ងយកម៉ូតូ) នៅចំណុចច្រកចូលបុរីជីបម៉ុង ផ្លូវ២៧១ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនរងគ្រោះឈ្មោះ ឡាង គីមហុង ភេទស្តី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករកាត់ដេររោងចក្រ ស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញ រីឯជនសង្ស័យចំនួន០១នាក់ឈ្មោះ វ៉ែន ចាន់រិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៩៩ ផ្លូវ១សេ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ (មានផ្ទុកសារធាតុញៀន) ឃាត់ខ្លួន។

ហេតុការណ៍: នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០២នាទី ជនរងគ្រោះឈ្មោះ ឡាង គីមហុង ភេទស្រី អាយុ៣១ឆ្នាំ បានជិះម៉ូតូស្កុបពី ព៌ណស ពាក់ស្លាកលេខភ្នំពេញ 1IX 3563 តែម្នាក់ឯងពីកន្លែងធ្វើការមកតាមផ្លូវ៦០ម៉ែត្រ មកចូលតាមបុរីជីបម៉ុងទៅជិតដល់ច្រកចេញផ្លូវ២៧១ ភូមិ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជនរងគ្រោះបានឈប់ម៉ូតូ ដាក់ជន្ទុលចំហៀង ហើយអង្គុយនិយាយទូរស័ព្ទរួចបានលើកជន្ទុលម៉ូតូបញ្ឆេះម៉ូតូរៀបបើកចេញស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ វ៉ែន ចាន់រិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ បានដើរមកពីក្រោយជនរងគ្រោះយកដៃចាប់កាន់ដៃម៉ូតូរួចច្រានជនរងគ្រោះចេញ ដើម្បីយកម៉ូតូតែជនគ្រោះមិនព្រមអោយក៏បានស្រែកចោរៗ ពេលនោះកំលាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើកំពុងល្បាតក្នុងមូលដ្ឋានដល់ចំណុចកើតហេតុឃើញជនរងគ្រោះស្រែកថាចោរៗក៏បានឃាត់ជនសង្ស័យយកមកស្នាក់ការប៉ុស្តិ៍ដើម្បីធ្វើការសាកសួរតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំបញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

Post a Comment

0 Comments