គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ជនជាតិចិនចំនួន០៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននាក់ពាក់ព័ន្ធនឹងករណីដកកាំភ្លើងភ្ជង់គំរាមទៅលើជនជាតិចិនដូចគ្នា




ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាជនជាតិចិន ពាក់ព័ន្ធនឹងករណីដកកាំភ្លើងភ្ជង់គំរាមទៅលើជនជាតិចិនដូចគ្នា 


សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២១:៣០នាទី មានជនជាតិចិន បានទូរស័ព្ទមករាយការណ៍តាមប្រព័ន្ធHotlineរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថាមានជនជាតិចិនចំនួន០៤នាក់ ជិះរថយន្ត ០១គ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-7554 បានដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់មកលើរូបគាត់ បន្ទាប់ពីទទួលបានដំណឹងភ្លាមកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជា្រវបង្ក្រាបបានជនសង្ស័យ ចំនួន ០៤នាក់ ជាជនជាតិចិន នៅចំណុចមុខហាងលក់ខោអាវ លីម ហុង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងបានបង្កើតជាគណៈកម្មការត្រួតពិនិត្យរថយន្ត ក៏រកឃើញមានកាំភ្លើងខ្លីចំនួន០២ដើម ម៉ាក ROLO S&W.357 MAGNUM មានលេខសម្គាល់ E2VP13-21060106 គ្រាប់ចំនួន ០៦ គ្រាប់ និងម៉ាក CZ75 មានលេខសម្គាល់ 20-01216 ,គ្រាប់ចំនួន ៣១ គ្រាប់ ប្រភេទ9mm ក្នុងរថយន្តនៅកម្រាលជើងកៅអីផ្នែកខាងក្រោយ 


ប្រតិបត្តិការនេះ នគរបាលបានដកហូតវត្ថុតាងរួមមាន:

-រថយន្ត ០១ គ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-7554 

-កាំភ្លើងខ្លីចំនួន ០២ដើម ម៉ាក ROLO S&W.357 MAGNUM មានលេខសម្គាល់ E2VP13-21060106 គ្រាប់ចំនួន០៦គ្រាប់ និងម៉ាក CZ75 មានលេខសម្គាល់ 20-01216 ,គ្រាប់ចំនួន ៣១គ្រាប់ ប្រភេទ9mm 


ចំពោះជនសង្ស័យ នគរបាលជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ 

Post a Comment

0 Comments