គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

រដ្ឋបាលខេត្តសៀមរាបសុំការយោគយល់ពីបងប្អូនចំពោះការបិទខ្ទប់នេះ និងអនុញ្ញាតឱ្យក្រុមដឹកជញ្ជូន ដឹកស្បៀងអាហារទៅតំបន់ក្រហម បន្ទាប់ពីលទ្ធផលអវិជ្ជមានតេស្តជំងឺកូវីដ-១៩



ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃដល់គេហដ្ឋានប្រជាពលរដ្ឋ ដោយការចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត។ 

អ្នកដែលត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូន គឺត្រូវបានធ្វើតេស្តរកមេរោគកូវីដ-១៩ មកទល់ពេលនេះ មានអ្នកដឹកជញ្ជូនចំនួន ២២៣នាក់ បានធ្វើតេស្តរកកូវីដ-១៩ ទទួលបានលទ្ធផលអវិជ្ជមាន ដែលមកពីក្រុមការងារតោះទៅលេងសៀមរាប ដែលជាក្រុមដឹកជញ្ជូនគាំទ្រដោយរដ្ឋបាលខេត្ត ក្រុមហ៊ុនហ្វូតភេនដា ញាំ២៤ និងក្រុមហ៊ុនដឹកជញ្ជូនវីង ការរៀបចំនេះ គឺជាសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមងាយស្រួល ក្នុងការបញ្ជាទិញនិងការដឹកជញ្ជូនដល់គេហដ្ឋានផងដែរ ជៀសវាងបងប្អូនចេញពីលំនៅដ្ឋាន ដែលធ្វើឱ្យការឆ្លងកាន់តែរាលដាលទៅៗ ។

រដ្ឋបាលខេត្ត នឹងបន្តធ្វើតេស្តបន្តទៀត ចំពោះអ្នកសេសសល់ និងមានផែនការធ្វើតេស្តតាមរយៈពេលកំណត់ណាមួយសម្រាប់អ្នកដឹកជញ្ជូន ឧទាហរណ៍ អាចតម្រូវឱ្យធ្វើតេស្ត៧ថ្ងៃ, ១០ថ្ងៃម្តង ឬ ១៥ថ្ងៃម្តងជាដើម អាស្រ័យលើបច្ចេកទេសឬការកំណត់របស់សុខាភិបាល នេះបើតាមប្រភពពីផេករដ្ឋបាលខេត្តបានបង្ហាញនៅព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផងដែរ ចំពោះការបិទខ្ទប់នេះ ហើយការបិទខ្ទប់នេះគឺដើម្បីកាត់ផ្តាច់ខ្សែចម្លងចេញពីសហគមន៍យើង  ម្យ៉ាងទៀតសូមបងប្អូនបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចវិធានការរដ្ឋបាលខេត្ត ពិសេសបន្តអនុវត្ត៣ការពារនិង៣កុំឱ្យបានខ្ជាប់ខ្ជួន ។

 សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានសម្រេចកំណត់ជា "តំបន់ក្រហម" នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ ក្រុងសៀមរាប ខេត្តសៀមរាប និង "តំបន់លឿងទុំ" នៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕

Post a Comment

0 Comments