គេហទំព័រ មួយរៀល

ឯកឧត្តម ទៀ សីហា ឧបត្ថម្ភដល់កម្លាំងនគរបាលខេត្តសៀមរាបនូវសស្បៀងអាហារមួយចំនួន



យោងតាមផេកហ្វេសប៊ុកស្នងការខេត្តសៀមរាបបានឲ្យដឹងថា៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ស្នងការនគរបាលខេត្តសៀមរាប និងកងកម្លាំងក្រោមឱវាទទាំងអស់ សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប  ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនិងកងកម្លាំង ព្រមទាំងបានជួុយឧបត្ថម្ភចំពោះកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានដូចជា៖
-អង្ករ ២តោន 
-មីជាតិ ៥០កេស  
-ម៉ាស ១,៩០០។
     ជាមួយគ្នានេះដែរក៏មានការជួយឧបត្ថម្ភពីសប្បុរសជនជាបន្តបន្ទាប់ក្នុងនាមប្រជាពលរដ្ឋល្អដែលមានដូចខាងក្រោម៖
- លោក ផាត សុភា  ៥០០$
- លោក ចេង សុជាតិ ទឹកសុទ្ធ អង្គរប៉ូរ៉ូ ៥០កេស និងទឹកក្រូច ១០កេស
- លោក ដេត ទឹកសុទ្ធ វីតាល់ ៥០កេស
- សហគ្រិនវ័យក្មេង ខេត្តសៀមរាប នំសែនលោកខែ ៥០ប្រអប់។

     ជួសមុខឱ្យកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកស្នងការ សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រ និងសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភដល់កងកម្លាំង សូមគោរពជូនពរ សុខភាពល្អ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ ។

      ជាចុងក្រោយ លោកស្នងការ សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបទាំងអស់ សូមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងអនុវត្តនូវសេចក្តីសម្រេចការបិទខ្ទប់ របស់រដ្ឋបាលខេត្តសៀមរាប៕

Post a Comment

0 Comments