Muyreal -News

Muyreal -News
Muyreal -News

កម្លាំងនរគបាលខណ្ឌសែនសុខចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ជួញដូរគ្រឿងញៀនដោយខុសច្បាស់



ភ្នំពេញ៖ ថ្ងៃ០៣ ខែកញ្ញា ឆ្នាំ២០២១ នាម៉ោង១៦:២០នាទី  រសៀល ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកហួរ ម៉េង វ៉ាងអធិការនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ុំ ធនរតនា  អធិការរងទទួលផែនបង្ក្រាបគ្រឿងញៀនដឹកនាំកម្លាំងនគរបាលខណ្ឌសែនសុខ និង សហការជាមួយនិងប៉ុស្តិ៍នរគបាលទឹកថ្លា 

ចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានខណ្ឌសែនសុខ ក៏ឃើញជនសង្ស័យចំនួន៣នាក់ ឈរច្រកចូលដឿងហែម ក្នុងភូមិបុរីកម្មករដោយមានការសង្ស័យទើបកម្លាំងគនរបាលហៅសួរនាំ និង ឆែកឆេរលើដងខ្លួនក៏ឃើញគ្រឿងញៀនក្រាមពណ៌សចំនួន០៨ កញ្ចប់តូច 


ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចបឹងឈូក ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញជនសង្ស័យទី១.ឈ្មោះ លី ហុង   ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅភូមិ បុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ  ឃាត់ខ្លួនមានសារធាតុញៀន 


ជនសង្ស័យទី២.ឈ្មោះ វន វីត ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ លក់បាយ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខរាជធានីភ្នំពេញ ឃាត់ខ្លួនមានសារធាតុញៀន 


ជនសង្ស័យទី៣.ឈ្មោះ លាន រតនា ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ ជាងបាញ់ថ្នាំ ស្នាក់នៅភូមិកំពង់ទួល ឃុំ កំពង់ទួល ស្រុកកណ្កាលស្ទឹង  ខេត្តកណ្ដាល ឃាត់ខ្លួនមានសារធាតុញៀន  

   

សម្ភារៈដកហូតរួមមាន៖

.ក្រាមពណ៍សថ្លាចំនួន ០៨ កញ្ចប់ថង់តូច (០១កញ្ចប់ថង់ធំល្មម,០៧កញ្ចប់ថង់តូច)

.ទូរស័ព្ទដៃ០១គ្រឿងម៉ាក់សាំសុងចាស់(បែកអេក្រង់)


បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនិតិវិធីច្បាប់ 


Post a Comment

0 Comments