☝️ករណីទី១ កើតឡើងវេលាម៉ោងជាង៤ទៀបភ្លឺថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២១ តាមផ្លូវជាតិលេខ៤ ក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះមានឈ្មោះ ឡី សារឿន ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ បានដើរឆ្លងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាក បុកបណ្តាលឲ្យស្លាប់ ហើយក្រោយកើតហេតុ ភាគីរថយន្តបានបើករត់គេចបាត់ ៕
✌️មួយករណីទៀត កើតឡើងនៅចំណុចមុខវត្តភ្នំពេជ្រ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជនរងគ្រោះដែលស្លាប់ជាស្ត្រីវយ័ចំណាស់ (មិនទាន់ស្គាល់អត្តសញ្ញាណ) ក៍ត្រូវរថយន្តមិនស្គាល់ម៉ាក បុកស្លាប់ដែរ មិនដឹងពេលវេលា លុះដល់ម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ទើបប្រទះឃើញសាកសពជនរងគ្រោះ ។
ករណីនេះនគរបាលជំនាញកំពុងស្រាវជ្រាវរកភាគីខាងរថយន្តមកដោះស្រាយបន្តតាមនិតិវិធី ៕
0 Comments