ភ្នំពេញ៖ ជនបរទេសចំនួន០២នាក់ស្លាប់ក្នុងបន្ទប់និងម្នាក់ទៀតលោតចុះមកខាងក្រោមទើបស្លាប់ ករណីឃាតកម្មចាក់សម្លាប់នេះ បង្កការភ្ញាក់ផ្អើលនៅម៉ោង០៨ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅក្បែរផ្សារទំនើបបឹងត្របែកផ្លាហ្សា ខុនដូរលេខ២៥ ផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពបានឲ្យដឹងថា បុរសជនបរទេសដែលលោតចុះមកគឺបានឡើងទៅចាក់សម្លាប់បុរសចំនួន០២នាក់ទៀតនៅខាងលើ ដោយអ្នកស្លាប់ទាំង០៣នាក់ បានឈ្លោះប្រកែកគ្នាតាំងពីម្សិលមិញមកម្ល៉េះ ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច ចុះមកដល់ទីតាំងកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ ធ្វើកោសល្យវិច័យ កំណត់អត្តសញ្ញាណ និង អំពីរឿងហេតុឲ្យពិតប្រាកដជូនជ្រាបនៅពេលក្រោយ ៕
0 Comments