គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ម្តាយជនរងគ្រោះសង្ស័យករណីឃាត្តកម្មមិនមែនគ្រោះថ្នាក់ចរាចរណ៍ទេ



ភ្នំពេញ៖ នៅម៉ោងជាង១យប់ ចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ មានករណីគ្រោះចរាចរណ៍មួយ ដោយបុរសចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ iCON ស្លាកលេខ ភ្នំពេញ​ 1AV-4271 ទៅបុករបងវត្តព្រែកប្រា បណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លុះដល់ព្រឹកឡើងម៉ោងប្រហែល១០ថ្ងៃខែឆ្នាំដដែល ម្នាក់រងរបួសធ្ងន់ បានបាត់បង់ជីវិត សពជនរងគ្រោះទាំង០២នាក់ តំកល់នៅវត្តពោធិ៍ព្រះបាត្រហៅវត្តច្បារអំពៅ ។ ពេលម្តាយជនរងគ្រោះមកដល់ឃើញលើខ្លួនសាកសពរបស់កូនមានស្នាមរបួសដូចជា ស្នាមកាំបិត ឬ ដាវ ជាច្រើនកន្លែង បានដាក់សង្ស័យថា មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ គឺជាករណីឃាត្តកម្មដេញកាប់សម្លាប់ ។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកប្រា បានប្រាប់ឲ្យដឹងថា មុនដំបូងជាក់ស្តែងដូចគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុករបងវត្តព្រែកប្រា ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ដោយបែកក្បាលពីខាងក្រោយដោយមិនសង្ឃឹមរស់ឡើយ ដល់ពេលយកទៅសង្គ្រោះមិនជោគជ័យ ក៏យកសពទៅតំកល់នៅវត្តច្បារអំពៅទាំង០២នាក់ ពេលនោះខាងសមត្ថកិច្ចទទួលបានព័ត៌មានម្តាយសពជនរងគ្រោះមានស្នាមកាំបិតឬដាវលើខ្លួនជាច្រើនកន្លែង ។

បច្ចុប្បន្នសពតំកល់នៅវត្តច្បារអំពៅ រងចាំសមត្ថកិច្ចជំនាញខាងកុសល្យវិច័យ ចុះមកត្រួតពិនិត្យនិងបើកការស៊ើបអង្កេតឲ្យដឹងមូលហេតុពិត ទើបប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ 

Post a Comment

0 Comments