បាត់ដំបង៖កម្លាំងនគរបាលស្រុកសំឡូតបានចុះឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងដោយឃាត់ខ្លួនស្ត្រីជាមេគ្រួសារចំនួន៨នាក់កាលពីថ្ងៃទី១៦ ខែកញ្ញា។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានឱ្យដឹងថា អនុវត្តតាមបញ្ជាពីលោកឧត្តមសេនីយ៍ទោសាត គឹមសានស្នងការនគរបាលខេត្តបាត់ដំបង សមត្ថកិច្ចស្រុកបានបង្រ្កាបអ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងមួយកន្លែង នៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត។
ក្នុងនោះនគរបាល បានឃាត់អ្នកប្រព្រឹត្តជាស្ត្រីមេផ្ទះចំនួន៨នាក់ស្រី យកទៅធ្វើកិច្ចសន្យាអប់រំណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាពល្មើសនេះ។
កិច្ចសន្យាសមត្ថកិច្ចបានឱ្យពួកគាត់កុំប្រព្រឹត្តសកម្មភាពល្មើសបែបនេះទៀតនិងពន្យល់ឱ្យបានយល់អំពីបញ្ហាប្រឈមនៃករណីឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍៕
0 Comments