គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ព្យាយាមហើយព្យាយាមទៀត ទាល់តែមានការឯកភាពគ្នា (ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ) ក្នុងសម័យតេជោ សែន


                          
ដោយមានការយកចិត្តទុកដាក់ និងពន្លឿនពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក ប៉ាង លីដា អភិបាលរងខណ្ឌបានដឹកនាំ ក្រុមការងាររដ្ឋបាលខណ្ឌ PSC សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ស្ថិតនៅភូមិសំរោង និងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រុមការងារ ចុះរុះរើសំណង់ផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១៦គ្រួសារ ដែលបានឯកភាពទទួលយកសំណងរួចរាល់ហើយ (ដើម្បីបញ្ចប់ការដោះស្រាយផលប៉ះពាល់) ។

សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីពន្លឿនការស្ថាបនាផ្លូវល្បឿនលឿនតាមការគ្រោងទុក ៕

Post a Comment

0 Comments