គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

កុំចាំតែបន្ទោសត្រូវហ៊ានទទួលស្គាល់ហេីយរួមគ្នាដោះស្រាយ



ប៉ុន្មានថ្ងៃនេះផ្ទុះចំណាប់អារម្មណ៍ខ្លាំងរឿងទឹកភ្លៀងជន់លិចនៅភ្នំពេញនិងតាខ្មៅ រាល់ឆ្នាំនៅពេលលិចម្តងៗសំឡេងបដិបក្ខពីរបានកេីតឡេីង​ ទី១​ គឺការបន្ទោស​ និងទី២​ រុញការបន្ទោសចេញ​ ដោយហេតុផលផ្សេងៗ។ 


យេីងទទួលស្គាល់ថា​ ការលិចព្រោះភ្លៀងធ្លាក់ខ្លាំង​ តែយេីងក៏ត្រូវទទួលស្គាល់ផងដែរថា​ ប្រព័ន្ធបង្ហូរមិនល្អ​ ផ្ទៃរងទឹកភ្លៀងកាន់តែរួមតូច​ ព្រោះកំណេីនលំនៅឋាន​ ក្រៅពីនេះផ្ទៃបឹងបួរស្តុកទឹក​ ត្រូវបាត់បង់ច្រេីន​ សុទ្ធជាចំណែកនាំដល់ការជន់លិចនៅពេលភ្លៀង។ 


បញ្ហាកេីតឡេីងទៅហេីយ​ បេីយេីងបន្ទោស​ ឬប្រឹងឆ្លេីយតបវិញក៏មិនបានផ្លែផ្កាអ្វីដែរសម្រាប់សង្គមយេីង អាចបានត្រឹមតឹងសរសៃកដាក់គ្នាប៉ុណ្ណោះ អ្វីដែលយេីងត្រូវគិតតេីរួមគ្នាធ្វេីយ៉ាងណាដេីម្បីបញ្ចៀសការជន់លិចក្រុងយេីង?


មនុស្សកេីនច្រេីន​ ការអភិវឌ្ឍទីក្រុងច្បាស់ជាមិនអាចកេចផុតឡេីយពីការបាត់បង់ផ្ទៃរងទឹកភ្លៀង​ និងកន្លែងស្តុកទឹកភ្លៀង តែអ្វីដែលយេីងធ្វេីជំនួសមកវិញ​ បេីទោះលុបបឹង​ គួរទុកចំណែកណាមួយ​ ហេីយជីកឱ្យជ្រៅដេីម្បីជួយរំដោះទឹក។ ប្រព័ន្ធលូ​ ប្រឡាយធំៗ​ ត្រូវស្តារ​ ហេីយរក្សាស្ថានភាពមួយងាយស្រួលក្នុងការហូរ។ 


រឿងនេះត្រូវការចូលរួមគ្រប់គ្នា​ អាជ្ញាធរ​ អ្នកអភិវឌ្ឍសំណង់​ និងប្រជាពលរដ្ឋ អាជ្ញាធម៌ត្រូវតែកំណត់ឱ្យច្បាស់សម្រាប់អ្នកសាងសង់​ អ្នកអភិវឌ្ឍលំនៅឋាន​ លេីការរៀបចំប្រព័ន្ធលូ​ ប្រព័ន្ធបង្ហូរទឹក​ ជាការធានាថាទឹកងាយហូរ​ ហូរលឿន​ និងធានាថាមិនលុបប្រឡាយនាំទឹកនានា​ ដែលនាំឱ្យស្ទះ។ 


ប្រជាលរដ្ឋសង់លំនៅឋានផ្ទាល់ខ្លួន​ ក៏ត្រូវដឹងថា​ ការរៀបចំប្រព័ន្ធបង្ហូរទឹកឱ្យល្អជាការជួយខ្លួនឯងគេចផុតពីការលិច បច្ចុប្បន្ននេះសង្កេតឃេីញការសង់លំនៅឋានផ្ទាល់ខ្លួនគ្មានស្តង់ដារប្រព័ន្ធបង្ហូរទឹកទេ​ ផ្ទះខ្លះលូតូច​ ផ្ទះខ្លះលូធំ​ ដូច្នេះប្រព័ន្ធទឹកហូរមិនស្រួលឡេីយ។ 


មានតែយេីងរួមគិត​ រួមធ្វេី​ និងរួមគ្នាដោះស្រាយទេ​ ទេីបយេីងអាចបញ្ចៀសបញ្ហា បេីចាំដល់ពេលមានបញ្ហាបន្ទោសគ្នា​ ឬប្រឹងទាញហេតុផលផ្សេងៗមកដោះសារលេីបញ្ហាដែលកេីតឡេីង​ សង្គមយេីងនៅតែត្រាំដោយបញ្ហា៕

Post a Comment

0 Comments