ភ្នំពេញ៖ ដោយមានការណែនាំពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ចុះជាប្រចាំ ឲ្យមាន របៀបរៀបរយសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើកសោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរថ្មើជើង ឬជនពិការភាព ធ្វើដំណើរ។
ជាក់ស្ដែងថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយចាត់អោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោកវរសេនីយ៍ទោ ជួន វិចិត្រ អធិការរងខណ្ឌ លោក កែម ហេង ប្រធានស្តីទី ផ្នែកសណ្តាប់ធ្នាប់ខណ្ឌដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន
១-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦ ១០៨ ៩០០ ៩៣ ៧០ ៧២ ៥ ៤៧ ៧៤ ៧៦ ៨០ ៨៦ ផ្លូវជាតិលេខ៥ ផ្លូវបេតុងទី១ ២ ៣ ១៧២ ១៧៤ ១៤៤ ១៤៨ ១៣៦ ៥ ១៣ បានចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០១គ្រឿង ស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន ០៣គ្រឿង និងគូសគំនូសកំណត់១/៣ ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅលើចិញ្ចើមផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១។
២- ចុះផ្សព្វផ្សាយសេចក្តីសម្រេចលេខ ២៧៣/២១ សសរ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ហាមមិនឱ្យមានការជួបជុំហាត់ប្រាណនៅលើសួន CDC សួនវិមានឯករាជ្យ សួននាគបាញ់ទឹក និងសួនមុខព្រះបរមរាជវាំង រហូតដល់សួនមុខផ្សាររាត្រី ជាលទ្ធផល÷ ប្រជាពលរដ្ឋបានចូលរួមអនុវត្តតាមសេចក្តីណែនាំ ការផ្សព្វផ្សាយរបស់ក្រុមការងារ និងបានវិលត្រឡប់ទៅផ្ទះវិញ។
ជាចុងក្រោយអាជ្ញាធរខណ្ឌសូមសំនូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាក្នុងមូលដ្ឋានចូលរួម បញ្ចេញសម្រាមអោយទាន់ម៉ោង និងចូលរួមរក្សារចិញ្ជើមផ្លូវសាធារណៈ បញ្ឈប់ការចតរថយន្តឥតសណ្ដាប់ធ្នាប់បន្តទៀត បើដូច្នេះទេ អាជ្ញាធរនឹងធ្វើការស្ទួច ឬចាក់សោរកង់រួច នាំយកមកផាកពិន័យតាមនីតិវិធី៕
0 Comments