ក្រសួងធនធានទឹក និងឧត្តុនិយមបានអោយដឹងនៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះថា ខេត្តបន្ទាយមានជ័យ ដោយមានការណែនាំផ្ទាល់ពី ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញប្រចាំការខេត្តបន្ទាយមានជ័យ និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិមខេត្តបន្ទាយមានជ័យ បានឲ្យក្រុមការងារទាំងអស់ ចុះពិនិត្យជាប្រចាំនៅតាមបណ្តាប្រព័ន្ធទំនប់អាង ទាំងអស់ តាមដានជាប្រចាំជៀសវាងបាតុភូតកើតឡើងដោយយថាហេតុ ។
ដោយមានជំនន់ ហូរច្រោះខូចខាត ដោយសារទឹកភ្លៀង និងបានកំពុង ឲ្យក្រុមការងារចុះបិទទំនប់ស្តេច ដែលបានដាច់ ៥ម៉ែត្រ ដោយសារជំនន់ទឹកភ្លៀង នៅឃុំគោគរមៀត ស្រុកថ្មពួក ដោយបានប្រេីប្រាស់គ្រឿងចក្រ អេស្ការចំនួន ០១គ្រឿង និងឡានបែនចំនួន ០២គ្រឿង ៕
៚ រូបភាព៖ ក្រសួងធនធានទឹក និងឧត្តុនិយម ៚
0 Comments