គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

មហាកំពុងមានចម្ងល់ថាតើក្រុមហ៊ុនផលិតម៉ូតូខុសបច្ចកទេសឬស្ថានីយ៍ប្រងឥន្ទនៈតេឡាមានបញ្ហា?



នៅលើបណ្តាញសង្គមហ្វេសបុក មានករាខំមិននិងស៊ែរចែករំលែកនូវការផុសរបស់ម្ចាស់អាខោនហ្វេសបុក ( ស៊ាន សុវណ្ណាលាភ) https://www.facebook.com/groups/508613183387741/permalink/896065394642516/ បានសរសេរផុសថា៖ (សូម​ប្រយ័ត្ន​ផងបងៗ PCX ចាក់សាំង8.5L លើកទី១ហើយ ទីតាំងលូ៥  ពេលចាក់ហើយគឺ​បុគ្គលិក​និង​លុបលេខ​កុងទ័រ​ចោលទៀតហើយសាំងនៅសល់២កាំ)៚ (ខ្ញុំសុំសួរបងៗក្នុងគ្រុបថា PCX 014 មួយពេញប៉ុន្មានលីត?​ 
បើកគេចាក់អោយខ្ញុំ៨.៥លីត ហើយសាំងនៅសស់២កាំទៀត ចុងក្រោយគេសុំយកតែ៧លីតវិញ សួរថាសាំងនៅ២កាំយ៉ាងច្រើនតែ៦លីតនិងគឺហៀរហើយ តែខ្ញុំអោយដល់៧លីតហើយនៅមករកអីទៀត ពេលនោះខ្ញុំអោយគាត់៨.៥លីតតែគាត់មិនព្រមយកសស់​ហើយខាងគាត់បានទាំងសុំអង្វរយើងទៀត ចុងក្រោយមកបកខាំវិញ ការដែលខ្ញុំផុសនេះគឺគ្រាន់តែចង់អោយបងប្អូនមើលអោយច្បាស់មុននិងចាក់ ដោយសារតែខ្ញុំមើលមិនទាន់​ខាងគាត់បានលុបលេខ​កុងទ័រ​ហើយ​ទាខ្ញុំ៨.៥លីត)៚

យោងតាមវេបសាយវីគី ( Wikipedia ) https://en.wikipedia.org/wiki/Honda_PCX បានសរសេរយ៉ាងច្បាស់ថា ចំណុះសាំងនៅក្នុងមួយពេញមានត្រឹមតែចំនួន០៨លីត្រប៉ុណ្ណោះ ។

ជាធម្មតារថយន្តនិងម៉ូតូមានកុងទ័របង្ហាញប្រាប់អំពីសញ្ញានៃប្រេងសាំង សល់ខ្លះៗឬបន្តិច សល់ពាក់កណ្តាល និងពេញ ដែលធ្វើឲ្យអ្នកបើកបរដឹងជាមុន និង ត្រៀមរកស្ថានីយ៍ប្រេងឥន្ទនៈចាក់បន្ថែមសម្រាប់ការងារប្រចាំថ្ងៃ ។

តែបើស្ថានីយ៍ប្រេងឥន្ទនៈកេងចំណេញពីចាក់មិនគ្រប់ចំនួនលីត្រ ជូនប្រជាពលរដ្ឋក្នុងមួយថ្ងៃ១០០លីត្រ តើការខាតបង់ថវិកាប្រជាពលរដ្ឋមានប៉ុន្មាន? ដូច្នេះមហាជនសំណូមពរឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ មេត្តាត្រួតពិនិត្យដោះចំណុចដ៏តូចមួយនេះជូនប្រជាពលរដ្ឋផងទាន ៕

Post a Comment

0 Comments