ប្រតិភូសម្ព័ន្ធមេត្រី៣ខណ្ឌ នាំយកអំណោយសំភារៈមួយចំនួន ទៅឧបត្ថម្ភដល់កងទ័ពជួរមុខដែលបានចងសម្ព័ន្ធមេត្រីវរៈសេនាតូច ៣៩១



ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦ និង០០នាទី ល្ងាចគណៈប្រតិភូសម្ព័ន្ធមេត្រីបីខណ្ឌដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឬស្សកែវ លោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណកឌជ្រោយចង្វារតំណាងលោក ឃ្លាំង ហ៊ួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងសហការីបានដឹកនាំក្រុមការងារនាំយកអំណោយសំភារៈមួយចំនួនមកឧបត្ថម្ភដល់កងទ័ពជួរមុខដែលបានចងសម្ព័ន្ធមេត្រីវរៈសេនាតូច ៣៩១ ។

តាមរបាយរាយការណ៍ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត ប៊ុនថាត ប្រធានវរៈសេនាតូច៣៩១ បានរាយការណ៍ថាក្នុងជួរវរៈកងទ័ពមិនមានកើតជំងឺកូវីដ១៩ទេ ។ក្នុងនោះដែរលោកក៍បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានចាត់មន្ត្រីមកសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភពួកគាត់ដែលកំពុងបំពេញកិច្ច។

អភិបាល នៃគណៈអភិបាលខណ្ឌទាំងបី បាន មានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនសមរភូមិមុខ។

ក្នុងពិធីចែកអំណោយសម្ព័ន្ធខណ្ឌទាំងបី បាននាំយកនូវអំណោយ និងថវិកាមួយចំនួនរួមមានដូចខាងក្រោម៖

១.ខណ្ឌដូនពេញ ថវិកា ១០លានរៀល មី៧០កេស អាល់កុល ២កានធំ ម៉ាស ១០០ប្រអប់ ជែលលាងដៃល្អ ៧០ដប។

២.ខណ្ឌឬស្សីកែវ ថវិកា ១០លានរៀល មី ៦៥កេស ម៉ាស ៧៥ប្រអប់ អាល់កុល២កានធំ និងថ្នាំពេទ្យមួយចំនួន។

៣.ខណ្ឌជ្រោយចង្វារ ថវិកា ១០លានរៀល មី ៦៥កេស ម៉ាស ៧៥ប្រអប់ ជែលលាងដៃដបតូចចំនួន ៦៥ដប ៕

Post a Comment

0 Comments