សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានឧបត្ថម្ភអង្ករ និងថវិកា "មូលនិធិសិល្បករចាស់ជរា" ប្រចាំខែជូន៖
១.តារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស ដែលមានជំងឺរឹងថ្គាមពិបាកនិយាយ និងជីវភាពខ្វះខាត។
២.តារាសម្តែងជើងចាស់ លោកតា មិន សារិន ដែលមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត។
សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» នូវថវិកាចំនួន ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។
...................................
ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១
អរគុណសន្តិភាព
0 Comments