Barcelona បញ្ជាក់ពីការរបួសខ្សែការពារស្តាំម្នាក់!



ក្លិបអ្នកមានបុណ្យ Barcelona បានប្រកាសថា Sergino Dest បានរងរបួសកជើងខាងស្តាំ អំឡុងការប្រកួតរវាងអាមេរិក និងកាណាដា កាលពីថ្ងៃទី ៥ ខែកញ្ញា ក្នុងការប្រកួតវគ្គជម្រុះ World Cup។


ក្រុមគ្រូពេទ្យផ្ទាល់របស់ក្លិប បានឲ្យដឹងថា របួសនេះត្រូវត្រួតពិនិត្យជាច្រើនថ្ងៃ ហើយនៅមិនទាន់អាចធ្វើការវាយតម្លៃពេញលេញបាននៅឡើយទេ ដែលទំនងជាធ្វើឱ្យគាត់អវត្តមានសម្រាប់ការប្រកួតក្នុងស្រុកលើកក្រោយ។


គួរជម្រាបថា ខ្សែការពារអាមេរិកវ័យ ២០ឆ្នាំរូបនេះ បានលេងការប្រកួត LaLiga Santander ចំនួន ៣ ដងផងដែរ ជាមួយក្រុម Barcelona នៅរដូវកាលនេះ៕

Post a Comment

0 Comments