Barca ត្រៀមអ្នកជំនួសជាស្រេច ប្រសិនបើ Koeman ចាកចេញ!



ក្លិបអ្នកមានបុណ្យ Barcelona បានត្រៀមបញ្ជីឈ្មោះបេក្ខភាពគ្រូបង្វឹកចំនួន ៥ រូប ដើម្បីត្រៀមជំនួសគ្រូបង្វឹកបច្ចុប្បន្នលោក Ronald Koeman ប្រសិនបើបុរសសញ្ជាតិ ហូល្លង់ រូបនេះ ត្រូវបណ្តេញចេញពីតំណែង ខណៈឥឡូវនេះក្លិបយក្សនៅតំបន់កាតាឡាន់កំពុងតែជួបស្ថានភាពដុនដាបខ្លាំងមែនទែន។

តួយ៉ាង កាលពីថ្ងៃ អាទិត្យ កន្លងទៅ Barca ទើបតែទទួលលទ្ធផលស្មើគ្នាជាមួយ Granada ១-១ និងចាញ់ Bayern Munich ៣-០ ហើយតាមរយៈលទ្ធផលបែបនេះកាន់តែធ្វើកៅអីរបស់លោក Koeman ឡើងកម្តៅខ្លាំង, ជាពិសេស អ្នកគាំទ្រក៏បង្ហាញចំណាប់អារម្មណ៍មិនពេញចិត្តផងដែរ ក្រោយពេលគ្រូបង្វឹករូបនេះចូលចិត្តឱ្យកីឡាករលេងបាល់ហោះ ដែលមិនមែនជាប្រពៃណីរបស់ក្លិបយក្ស អេស្ប៉ាញ នោះទេ។

យោងតាមរបាយការណ៍របស់ Gerard Romero បានឱ្យដឹងថា បច្ចុប្បន្ន Barca បានសម្លឹងឃើញបេក្ខភាពគ្រូបង្វឹកថ្មីរួចរាល់ហើយ, ហើយគ្រូបង្វឹកដែលមានភាគរយខ្ពស់ជាងគេមានដូចជាលោក Xavi, Andrea Pirlo, Antonio Conte, Phillip Cocu និង មួយរួបទៀតគឺលោក Joachim Low៕

Post a Comment

0 Comments