គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

កម្លាំនគរបាលនៃអធិការដ្ឋានខណ្ឌទួលគោកចុះបង្ក្រាបឡូតូការ៉េ8និងបិទតារាងបាល់ទះ



រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៥:១៤នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការដឹកនាំផ្ទាល់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែងស្ថិតនៅដីឡូត៍លេខ១៩ ផ្លូវលេខ២២៧ ក្រុមទី៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

ពេលក្រុមគណ:កម្មការចុះទៅដល់ទីតាំងខាងលើ បានឃើញមានតារាងបាល់ទះមួយ និងមានតុល្បែងភ្នាល់ (ឡូតូយីហោ ៨៨៨៨) ក្នុងនោះរកឃើញវត្ថុតាងពាក់ព័ន្ធនឹងល្បែងភ្នាល់ឡូតូ រួមមាន៖ តុដែកចំនួន០១ , ទូរទស្សន៍ចំនួន០១ ស៊ីភីយូ (CPU) មួយយកំប្លេរ ម៉ាស៊ីនព្រីនបុងចាក់មួយ , បុងភ្នាល់ចាក់ឡូតូរួចចំនួន០៣សន្លឹក និងមានភ្នាក់ងារស៊ីសងម្នាក់ឈ្មោះ គុណ ស្រីរ៉ា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ កំពុងអង្គុយទទួលស៊ីសង និងបានឃើញឈ្មោះ ថុង សូរិយា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាតំណាងម្ចាស់ទីតាំងដីឡូត៍ ភ្លាមនោះកម្លាំងយើងក៏បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ និងចាប់យកវត្ថុតាងពាក់ព័ន្ធនិងល្បែងឡូតូខាងលើ រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមនីតវិធីច្បាប់ ដោយឡែកទីតាំងតារាងបាល់ទះស្ថិតនៅក្នុងដីឡូត៍លេខ១៩ ផ្លូវលេខ២២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទជាបណ្ដោះអាសន្ន រងចាំការសម្រេចជាក្រោយ ។

ក្នុងនោះដែរ​ ជនសង្ស័យ២នាក់មានដូចជា៖
១-ឈ្មោះ គុណ ស្រីរ៉ា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកស៊ីសងល្បែងភ្នាល់ឡូតូ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ ថុង សូរិយា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ជាតំណាងម្ចាស់ទីតាំង) ស្នាក់នៅក្នុងតារាងបាល់ទះ ស្ថិតនៅដីឡូត៍លេខ១៩ ផ្លូវលេខ២២៧ ក្រុមទី៨ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។  

ក្នុងការចុះបង្ក្រាបនេះសង្កេតឃេីញមានវត្ថុតាងដូចជា៖
-តុដែកចំនួន១ ,ទូរទស្សន៍ចំនួន១គ្រឿង , ស៊ីភីយូ (CPU) មួយយកំប្លេរ ម៉ាស៊ីនព្រីនបុងចាក់មួយ , បុងភ្នាល់ចាក់ឡូតូចំនួន០៣សន្លឹក។  

មួយវិញទៀតសមត្ថកិច្ចបានធ្វេីការតេសមេីលកូវីដ១៩លើជនសង្ស័យទាំងពីរនេះ ជាលទ្ធផល Negative (អវិជ្ជមាន) ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសារសួរ កសាងសំណុំរឿងបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

Post a Comment

0 Comments